ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ស្ងាត់ទីផ្សារសិល្បៈ គង់ ច័ន្ទស្រីមុំ ងាកមកពង្រឹងមុខជំនួញបន្ថែម  

២៤ តុលា ២០២៤ | កម្សាន្ដ

 

 

ខណៈដែលទីផ្សារសិល្បៈនៅតែបន្តស្ងប់ស្ងាត់តារាសម្ដែងអ្នកនាង គង់ ច័ន្ទស្រីមុំ បានងាកមកពង្រឹងមុខជំនួញថ្មីបន្ថែមទៀត។ តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ ដែលគេតែងហៅថាជាអ្នកម្ដាយ ហាយសូរ បានផ្ដើមពង្រីកមុខជំនួញថ្មីៗរបស់ខ្លួនថែមទៀត ខណៈទីផ្សារសិល្បៈរបស់ខ្លួននៅតែបន្តស្ងប់ស្ងាត់ដដែល។

 

 

បង្ហាញមានវត្តមាននៅក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ជាមួយមិត្តសិល្បករជាង ៥០០ នាក់ តារាសម្ដែងល្បីឈ្មោះរូបនេះបានលើកឡើងថា ទីផ្សារដោយសារតែទីផ្សារសិល្បៈបច្ចុប្បន្នមិនមានតម្រូវការខ្ពស់ ហើយម្យ៉ាង មិនថាភាពយន្ត និងសកម្មភាពសិល្បៈផ្សេងទៀតធ្វើឱ្យទាក់ទាញចិត្តនៅឡើយ ទើបនាងផ្ដើមងាកមកពង្រីកមុខជំនួញបន្តទៀត។

 


គង់ ច័ន្ទស្រីមុំ តែងតែប្រើជីវិតហាយសូរក្នុងការដើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស ដោយចំណាយលុយទិញសំភារៈប្រ៊េប្រ៊េននិងមានតម្លៃថ្លៃ មិនថា កាបូប ឬស្បែកជើងជាដើម...។ ទាំងនេះគឺជាក្តីសុខបំផុតសម្រាប់នាង ។

 

 

សម្រាប់ឆ្នាំ ២០២៤ នេះវិញនាងមិនសូវលេចមុខក្នុងការងារសិល្បៈប៉ុន្មានទេ ដោយសារនាងមមាញឹកខ្លាំងនៅក្នុងការងាររកស៊ី ដោយនាងបានងាកមកពង្រឹងមុខរបររបលក់ម្ហូបអាហារ ។ 

 


គង់ ច័ន្ទស្រីមុំ កាន់តែមានយីអ៊ុនខ្ពស់បន្ទាប់ពីនាងបានទៅវះកាត់ពង្រើកដើមទ្រូងរបស់ខ្លួនឱ្យធំស្អាត ចំពោះរឿងយកកូនទី២នាងនៅតែរំពឹងថា នាងនឹងបានកូនទី ២ ក្នុងពេលឆាប់ៗខាងមុខនេះ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024