ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

Dortmund ហ្វឹកហាត់មុនការប្រកួតទល់និង Real Madrid នៅយប់នេះ 

២២ តុលា ២០២៤ | កីឡា


ក្រុមបាល់ទាត់ Borussia Dortmund បានត្រៀមខ្លួន មុនការប្រកួត Champions League របស់ពួកគេជាមួយជើងខ្លាំងរបស់អេស្ប៉ាញ Real Madrid នៅយប់នេះក្នុងការសន្សំពិន្ទុរបស់ពួកគេDortmund ធ្លាប់លេងចុងក្រោយទល់នឹង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុងឡុងដ៍កាលពីឆ្នាំ២០២៣ដោយ Real Madrid ឈ្នះ 2-0 និងលើកពានជាលើកទី 15 របស់ពួកគេដែលធ្វើឱ្យ Dortmund ខកខានឈ្នះពាននេះ។

 

 

 

ងាកមកកាន់រដូវកាលនេះវិញ Dortmund បានដណ្តើមបានជ័យជម្នះ 2-1 លើក្រុម St. Pauli កាលពីថ្ងៃសុក្រ (ខែតុលា 18) ដើម្បីការពារអត្រាឈ្នះ 100% របស់ពួកគេក្នុងការប្រកួតក្នុងផ្ទះក្នុងរដូវកាលនេះ។ ហើយនៅក្របខណ្ឌ Champion league ពួកគេលេង២ប្រកួតឈ្នះទាំង២ មាន៦ពិន្ទុឈរកំពូលតារាង នឹងបានឈ្នះ Celtic ៧-១ ថែមទៀតផង។

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024