ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ទេាះធ្លាប់ជួបព្យុះភ្លៀងខ្លាំងលើមុខជំនួញខ្លះខាត់ សុឃីម តែនៅតែមិនរាថយ ថែមទាំងពង្រីករបរថ្មីថែមទៀត

០៨ តុលា ២០២៤ | កម្សាន្ដ

 

 

បើទេាះជាធ្លាប់បរាជ័យលើមុខជំនួញ និងធ្លាប់គេបោកប្រាស់ផង តែតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម មិនរាថយទេ ហើយថែមទាំងត្រៀមពង្រីករបរថ្មីថែមទៀត។

 

 

តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បាននិយាយថា បើទេាះជានាងធ្លាប់ជួបរឿងបរាជ័យលើមុខរបរច្រើន ហើយពេលខ្លះថែមទាំងចាញ់បោកគេច្រើនស្ទើរអស់ពីខ្លួននាពេលកន្លងទៅក្ដីតែនាង មិនបាក់ទឹកចិត្តទេ ដោយនៅតែប្រឹងក្រោកឈរ ជម្នះរាល់ឧបសគ្គថែមទៀតផង ហើយថ្មីៗខាងមុខអ្នកនាង ក៏ត្រៀមពង្រីករបរថ្មីថែមទៀតផងដែរ។

 

 

តារាល្បីឈ្មេាះរូបនេះលើកឡើងដូច្នេះនៅក្នុងបើកសម្ពោធក្រុមហ៊ុន ក្រុមហ៊ុន បញ្ញា ពេជ្រ ផ្គត់ផ្គង់សម្ភារៈបិរក្ខាពេទ្យទំនើបៗគ្រប់នោះ លោកជំទាវ ប៉ុល មុន្នីរ័ត្ន កូនប្រសាស្រីលោកជំទាវ ឧកញ៉ា ហ៊ុន ស៊ីណាត ។

 


 

ថ្វីដ្បិតតែរដូវនេះជារដូវវស្សា អ្នកនាង ខាត់ សុឃីម នៅតែអាចរកប្រាក់ចំណូលបានពីវិស័យចម្រៀង តាមកម្មវិធីច្រៀងការ និងកម្មវិធីជប់លៀងផ្សេងៗ ។ ជាពិសេសនាងកាន់តែមមាញឹកខ្លាំងនៅក្នុងការងាររកស៊ី រហូតត្រៀមនឹងសម្ពោធក្រុមហ៊ុនធំរបស់ខ្លួននៅថ្ងៃទី ១៥ ខែ តុលា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ អ្នកនាង ខាត់ សុឃីម រំពឹងថា អាជីវកម្មថ្មីរបស់ខ្លួនកាន់តែជោគជ័យ បន្ទាប់ពីជីវិតអ្នកនាងបានជួបព្យុះភ្លៀងខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ៕

 


 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024