ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

កូរ៉េខាងត្បូង​យល់ព្រម​សាងសង់​​រ៉េអាក់ទ័រ​នុយក្លេអ៊ែរចំនួន២

១៣ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (១២កញ្ញា) បានអនុម័តសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២នៅតំបន់ឆ្នេរសមុទ្រភាគខាងកើត។ ការសម្រេចនេះ បានផ្លាស់ប្តូរគោលនយោបាយប្រឆាំងនុយក្លេអ៊ែររបស់រដ្ឋបាលមុន  ខណៈរដ្ឋាភិបាលទីក្រុងសេអ៊ូលនាពេលឥឡូវនេះប្រឹងប្រែងពង្រីកសមត្ថភាពថាមពលអាតូមិចរបស់ខ្លួន។
 

 

 

 

គណៈកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ បានអនុម័តការអនុញ្ញាតឱ្យសាងសង់រ៉េអាក់ទ័រ Shin Hanul 3 និង៤ ក្រោយបានបញ្ជាក់ពីសុវត្ថិភាពគម្រោងនៅទីក្រុងUljin ។ 

 

គណៈកម្មាការដដែលលើកឡើងថា «មិនមានកត្តាណាមួយត្រូវបានគេរកឃើញនៅទីតាំងសាងសង់រ៉េអាក់ទ័រដែលអាចបណ្តាលឱ្យមានគ្រោះមហន្តរាយភូមិសាស្ត្រដូចជាបញ្ហាស្រុតឬបាក់ដី»។

 

រ៉េអាក់ទ័រនីមួយៗ នឹងមានសមត្ថភាពថាមពល១,៤ជីហ្គាវ៉ាត់ ហើយគ្រោងនឹងសាងសង់នៅឆ្នាំ២០៣៣ ។

 

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានស្វែងរកការបញ្ឈប់គោលនយោបាយថាមពលនុយក្លេអ៊ែរក្រោមការដឹកនាំរបស់លោក Moon Jae-in អតីតប្រធានាធិបតីកូរ៉េខាងត្បូង  ដែលមានបំណងឱ្យប្រទេសកូរ៉េខាងត្បូង ក្លាយជាប្រទេសមួយនៅតំបន់អាស៊ីគ្មាននុយក្លេអ៊ែរនៅត្រឹមឆ្នាំ២០៨៤។ 

 

ប៉ុន្តែចាប់តាំងពីលោកប្រធានាធិបតី Yoon Suk Yeol ឡើងកាន់តំណែងនៅឆ្នាំ២០២២ រដ្ឋាភិបាលរបស់លោក មានមហិច្ឆិតា បង្កើនការចែករំលែកថាមពលដែលបានមកពីថាមពលនុយក្លេអ៊ែរ ឡើងទៅ៣៦ភាគរយនៅត្រឹមឆ្នាំ២០៣៨ ដែលបច្ចុប្បន្នមានត្រឹម៣០ភាគរយ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024