ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍(១២កញ្ញា) បានប្រកាសឱ្យដឹងថា លោក Xi Jinping ប្រធានាធិបតីចិន នឹងចូលរួមកិច្ចប្រជុំកំពូលBRICS នៅប្រទេសរុស្ស៊ីនៅខែក្រោយ។
កិច្ចប្រជុំកំពូលBRICS នឹងធ្វើឡើងចាប់ពីថ្ងៃ២២តុលា ដល់ថ្ងៃ២៤តុលានៅទីក្រុងKazan ប្រទេសរុស្ស៊ី។ នេះជាអ្វីដែលវិមានគ្រីមឡាំង សង្ឃឹមថា ជាឱកាសដើម្បីពង្រីកឥទ្ធិពល និងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ជាពិសេសជាមួយទីក្រុងប៉េកាំង។
«លោកប្រធានាធិបតីXi ពិតជារីករាយទទួលយកការអញ្ជើញរបស់អ្នក ហើយនិងទៅដល់ទីក្រុងKazan តាមការគ្រោងទុក»។ លោករដ្ឋមន្ត្រីការបរទេសចិនWang Yi ថ្លែងប្រាប់លោកVladimir Putinប្រធានាធិបតីរុស្ស៊ីនៅកិច្ចប្រជុំក្នុងទីក្រុងSaint Petersburg។
លោកWang បន្តថា«ប្រមុខរដ្ឋទាំងពីរនឹងមានការពិភាក្សាយុទ្ធសាស្ត្របន្ថែមទៀត»។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះក៏បានលើកឡើងផងដែរពី «ការជឿទុកចិត្តគ្នាទៅវិញទៅមកដ៏រឹងមាំ និងមិត្តភាពដ៏ជ្រាលជ្រៅរវាង លោក Putin និងលោក Xi»។
ក្រុមប្រទេសBRICS ជាអក្សរកាត់ សម្រាប់ប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង តំណាងឱ្យប្រជាជនស្ទើតែជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយបានពង្រីកខ្លួនភ្ជាប់ទៅប្រទេសផ្សេងទៀតមាន ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសអ៊ឺរ៉ង់។
ប្រែសម្រួល៖ណាវ័ន្ត