ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

កងទ័ពជើងទឹករុស្ស៊ី និងចិនបានចាប់ផ្ដើមល្បែងសង្គ្រាមនៅសមុទ្រជប៉ុន

១១ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹករបស់រុស្ស៊ី និងទ័ពជើងទឹករបស់ចិនបានចាប់ផ្ដើមលំហាត់យោធារួមគ្នានៅសមុទ្រជប៉ុនកាលពីថ្ងៃអង្គារ ក្នុងបំណងដែលលោក ពូទីន និយាយថាដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អាម៉េរិក។

 


ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា  រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធយុទ្ធសាស្ត្រនៅលើមហាសមុទ្រចាប់ពីសមុទ្រប៉ាស៊ីហ្វិករហូតដល់សមុទ្រមេឌីទែរ៉ាណេ។ ហើយផ្នែកខ្លះនៃសមយុទ្ធនេះក៏មានការពាក់ព័ន្ធនឹងការល្បាតរួមគ្នាជាមួយនឹងកងនាវាចិននៅសមុទ្រជប៉ុនផងដែរ។

 

 

ក្រសួងនេះបានបញ្ជាក់ថា សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងនិងនាវាមុជទឹកសរុបជាង ៤០០ គ្រឿង កងទ័ពជើងទឹកសរុប ៩ ម៉ឺននាក់ យន្តហោះចំនួន ១២៥ គ្រឿង និងអាវុធចំនួនជាង ៧ ពាន់ដើម។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សមយុទ្ធរួមគ្នាជាមួយចិនដ៏ធំបំផុតមិនធ្លាប់មានតាំងពីសម័យសូវៀតនេះត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងសហរដ្ឋអាម៉េរិកនៅតំបន់ប៉ាស៊ីហ្វិក។

 

 

 

ដូច្នេះហើយលោក ពូទីន បានព្រមានសហរដ្ឋអាម៉េរិកកុំចេះតែព្យាយាមគំរាមកំហែងក្រុងម៉ូស្គូនៅតំបន់អាស៊ីខ្លាំងពេក។ លោក ពូទីន បានបន្ថែមថា សមយុទ្ធយុទ្ធសាស្ត្រមហាសមុទ្រឆ្នាំ២០២៤នេះនឹងធ្វើកាន់តែទូលំទូលាយចាប់ពីសមុទ្រមេឌីទែរ៉ាណេទៅដល់សមុទ្រប៉ាស៊ីហ្វិក ហើយនឹងសាកល្បងការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពរុស្ស៊ី និងការប្រើប្រាស់អាវុធទំនើបថ្មីៗទៀតផងដែរ។ សូមបញ្ជាក់ថា សមយុទ្ធនេះនឹងបិទបញ្ចប់នៅថ្ងៃទី១៦ ខែកញ្ញាដើមសប្ដាហ៍ក្រោយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024