ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

ផ្ទាំងគំនូរល្បីៗនឹងរៀបចំពិធីដេញថ្លៃ ដើម្បីកៀរគរថវិការជួយកុមារ ឆលី កំពុងប្រយុទ្ធប្រឆាំងជំងឺមហារីក

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

 

លោក ព្រហ្ម ពន្លឺ សិល្បករ និងជាឪពុករបស់កុមារា ឆលី បានប្រកាសរៀបចំការដេញថ្លៃលក់ស្នាដៃគំនូរ ដើម្បីប្រមូលថវិកាព្យាបាលជម្ងឺមហារីកដំណាក់កាលចុងក្រោយរបស់ ឆលី។

 


ឆ្លងកាត់ការព្យាបាលពីមួយដំណាក់កាលទីមួយដំណាក់កាល ពេលនេះស្ថានភាពជំងឺរបស់កុមារា ពន្លឺ វីរៈបុត្រ ហៅ ឆលី មានភាពល្អប្រសើរបានប្រមាណ ៦០ ភាគរយហើយ។

 

 

ប៉ុន្តែគ្រូពេទ្យជំនាញតម្រូវឱ្យបន្តព្យាបាលជំងឺរបស់ ឆលី ដោយការចាក់ថ្នាំគីមីបន្ថែមទៀត ដើម្បីឱ្យកុមារារូបនេះឆាប់ជាសះស្បើយ ១០០ភាគរយ។ នេះបើតាមការឱ្យដឹងពី សិល្បករ ព្រហ្ម ពន្លឺ ដែលត្រូវជាឪពុករបស់ ឆលី ក្នុងពិធីសន្និសីទសារព័ត៌មានប្រកាសពីការដេញថ្លៃផ្ទាំងគំនូរលើកទី២។

 


សិល្បករដ៏មានទេពកោសល្យរូបនេះបន្តថា ការរៀបចំបង្កើតពិធីដេញថ្លៃផ្ទាំងគំនូរលើកទី២ គឺដើម្បីបន្តកៀរគរថវិកាព្យាបាលជំងឺមហារីកលើកចុងក្រោយរបស់ ឆលី ព្រោះការព្យាបាលពីមួយដំណាក់កាលទៅមួយដំណាក់កាលត្រូវការខ្ទង់ចំណាយច្រើន ដែលវាហួសពីដែនលទ្ធភាពដែលលោកមាន។ ដូច្នេះ ទើបលោកសម្រេចចិត្តរៀបចំកម្មវិធីដេញថ្លៃគំនូរជាលើកទី ២ នេះ ដោយមានការសហការពីសាលាបណ្តុះបណ្តាលផ្នែកសិល្បៈពហុជំនាញ Lotus Dance Studio។

 

 

បន្ថែមពីលើការលើកឡើងរបស់ សិល្បករ ព្រហ្ម ពន្លឺ អ្នកនាង សុភ័ក្រ ហៅ អ៊ីវ៉ា ជាស្ថានិក Lotus Dance Studio បានរៀបរាប់ឱ្យដឹងពីការចូលរួមចំណែកក្នុងពិធីដេញថ្លៃផ្ទាំងគំនូរលើកទី២ យ៉ាងដូច្នេះថា៖ 

 

 

សូមជម្រាបថា កម្មវិធីដេញថ្លៃគំនូរលើកទី ២ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់ការព្យាបាលជំងឺមហារីករបស់អូនតូច ឆាលី នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណអាគារ CEO Center ដែលតម្លៃសំបុត្រចូលរួម ៨ ដុល្លារ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025