ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
កម្មវិធីបង្ហាញម៉ូដរបស់ម៉ាកសម្លៀកបំពាក់ល្បីអាមេរិក Tommy Hilfiger បានប្រមូលផ្ដុំដោយតារាល្បីៗជាច្រើនពីជុំវិញពិភពលោក ខណៈពីប្រទេសកម្ពុជា គឺតារាចម្រៀងជី ដេវីត និងទេព បូព្រឹក្សបានចូលរួម។
កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវផ្ការីកឆ្នាំ២០២៥ របស់ប្រេន Tommy Hilfiger (ថមមី ហ៊ីលហ្វីហ្កឺ) ដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍ New York Fashion Week កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយវត្តមានភ្ញៀវកិត្តិយសល្បីៗចម្រុះជាតិសាសន៍។
ខណៈពីប្រទេសកម្ពុជា តារាចម្រៀងជី ដេវីត និងទេព បូព្រឹក្ស ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស សិល្បករល្បីៗអន្តរជាតិផ្សេងទៀតដែលបានចូលរួមក្នុងកម្មវិធីនេះដែរដូចជា សមាជិកក្រុមចម្រៀងនារីកូរ៉េ BLACKPINK - Jisoo, សមាជិកក្រុមចម្រៀងបុរស Stray Kids – Felix និង Lee Know (ហ្វេលីកស៍ និង លីណូ) តារាសម្ដែងថៃ Pon, Phuwin, Fourth និង Gemini (ប៉ន ភូវីន ហ្វស និងជេមីណាយ) តារាសម្ដែងអាមេរិក Brooke Shields (ប្រ៊ូក ស្ហៀលស៍) និង Keith Powers (ឃាស ផោវើស៍) តារាម៉ូដែលប្រេស៊ីល Jade Picon (ចេត ភីកខន) និងតារាហ៊ីបហប់ Questlove (ខ្វេសលើហ្វ) ជាដើម។
កម្មវិធីនេះត្រូវបានរៀបចំលើនាវាដ៏ធំមួយ ដោយអ្នកច្នៃម៉ូដ Tommy Hilfiger (ថមមី ហ៊ីលហ្វីហ្កឺ) ដែលជាម្ចាស់ប្រេនបានឱ្យដឹងថា លោកចង់រៀបចំកម្មវិធីបង្ហាញម៉ូដលើទឹក ឬលើទូក ដើម្បីឱ្យត្រូវនឹង Concept សម្លៀកបំពាក់ដែលមានលក្ខណៈ Chill និង relaxed។ ជាក់ស្ដែង សម្លៀកបំពាក់ដែលត្រូវបានបង្ហាញភាគច្រើនមានដូចជា ខោជើងរលុង អាវរងា Oversize និងរ៉ូបបែបរលុងៗដូចគ្នា។
សូមបញ្ជាក់ថាព្រឹត្តិការណ៍សប្ដាហ៍ម៉ូដក្រុងញូវយ៉ក ឬ New York Fashion Week នឹងបន្តរហូតដល់ថ្ងៃទី១១ ខែកញ្ញា ខណៈមានក្រុមហ៊ុននិងអ្នកច្នៃម៉ូដល្បីៗជិត ៦០ ចូលរួមបង្ហាញ Collection ថ្មីរបស់ខ្លួន ៕
ប្រែសម្រួល៖ វ៉ាន់ថន