ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ក្រោយលេចមុខដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ កម្មវិធី ASIA FASHION RUNWAY COLLECTION នៅប្រទេសម៉ាឡេស៊ី និងការងារស្ម័គ្រចិត្តផ្សេងៗ ពេលនេះ ម៉ូដែលវ័យក្មេង តាំង ស៊ូលី ប្រកាសខ្លួនចូលប្រកួតដណ្តើមមកុដ Little Miss Cambodia 2024 ដើម្បីមានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិត កុមារីពោរពេញដោយសមត្ថភាព ទេពកោសល្យ តាំង ស៊ូលី ប្រកាសខ្លួនចូលប្រកួតកម្មវិធី Little Miss Cambodia 2024 ជាកម្មវិធីបវរកញ្ញាវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងមហាជននាពេលបច្ចុប្បន្ន។
ពេលនេះ ស៊ូលី ជាប់ដល់វគ្គជម្រុះតាមរយៈរូបថតអនឡាញលើកដំបូង ត្រៀមបញ្ចេញសមត្ថភាពប្រកួតប្រជែងលើវេទិកាជាមួយបវរកញ្ញាវ័យក្មេងជាច្រើនទៀត នាពេលឆាប់ៗខាងមុខ។
ដើម្បីដណ្តើមមកុដ Little Miss Cambodia 2024 និងមានឱកាសក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ម៉ូដែលវ័យ១១ឆ្នាំ តាំង ស៊ូលី បានខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែពូកែ ទាំងចំណេះដឹង ភាសា និងការដើរ catwalk ជាដើម។
កុមារីឆ្លាតវ័យ តាំង ស៊ូលី អំពាវនាវឱ្យពុកម៉ែបងប្អូន និងបងបងម្ចាស់ហ្វេនផេកទាំងឡាយឱ្យរង់ចាំតាមដានការប្រកួតរបស់នាង នាងនឹងមិនធ្វើឱ្យគ្រប់គ្នាខកបំណងនោះឡើយ។សូមជម្រាបថា កុមារី តាំង ស៊ូលី អាយុ១១ឆ្នាំ កម្ពស់ 1.50cm សព្វថ្ងៃនាងជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៅសាលាប៊ែលធីអន្តរជាតិ សាខាទី២១។
កុមារីខ្លួនតូចតែមហិច្ឆិតាធំ ធ្លាប់ប្រាប់ឱ្យភីអិនអិនដឹងថា នាងប៉ងចង់ក្លាយជាតារាបង្ហាញម៉ូដល្បីឈ្មោះម្នាក់ទៅថ្ងៃអនាគត ទើបចាប់ផ្តើមពីការចូលរួមប្រកួតបវរកញ្ញាវ័យក្មេង ដើម្បីប្រមូលយកបទពិសោធន៍ផ្សេងៗជុំវិញវិស័យម៉ូដែល និងហ្វេសសិន ជាទុនឆ្ពោះទៅការសម្រេចក្តីស្រមៃដ៏ធំក្នុងជីវិត។
ផែនការរបស់ ស៊ូលី គឺចូលរួមប្រកួតកម្មវិធីបវរកញ្ញាវ័យជំទង់សិន រួចទើបបន្តឆ្ពោះទៅអង្រួនឆាក Miss Grand នៅថ្ងៃអនាគត។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់ម៉ូដែលវ័យក្មេង តាំង ស៊ូលី ទាំងអស់គ្នា ហើយរាល់សកម្មភាពរបស់កុមារីរូបនេះនឹងធ្វើការ update លើទំព័រហ្វេសប៊ុក Tang Suly តាំង ស៊ូលី!
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច