ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ៧សីហា នេះ បានបញ្ជាឱ្យរំលាយគណបក្ស Move Forward ពាក់ព័ន្ធនឹងយុទ្ធនាការដ៏ចម្រូងចម្រាស់របស់គណបក្សនយោបាយមួយនេះដែលចង់កែប្រែច្បាប់ការពារព្រះមហាក្សត្រពីការរិះគន់។
គណបក្ស Move Forward ជាគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ។ ការរំលាយគណបក្ស ទំនងជាអាចឱ្យប្រជាជនថៃវ័យក្មេងនិងប្រជាជនថៃនៅទីក្រុងដែលគាំទ្រគណបក្ស Move Forward មានការខឹងសម្បារ ប៉ុន្តែផលប៉ះពាល់ពីសាលក្រមតុលាការមានកម្រិត ដែលគេឃើញថា មានតែអតីតនាយកប្រតិបត្តិ និងបច្ចុប្បន្នរបស់គណបក្សនេះទាំង១១រូបប៉ុណ្ណោះ រួមទាំងអតីតមេដឹកនាំគណបកសលោក Pita Limjaroenrat ដែលត្រូវបានហាមមិនឱ្យធ្វើនយោបាយរយៈពេល១០ឆ្នាំ។
ចំណែកសមាជិកសភារបស់គណបក្សទាំង១៤៣ រំពឹងនឹងអាចរក្សាបានអាសនៈរបស់ពួកគេដដែល ហើយរំពឹងនឹងរៀបចំឡើងវិញជ្រកក្រោមឈ្មោះគណបក្សថ្មី៕
ប្រែសម្រួល៖ ណាវ័ន្ត