ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

កម្មវិធីប្រឡងម្រៀងដ៏ធំមិនធ្លាប់មាននៅ PNN RAPPER FIGTHER នឹងធ្វើសន្និសីទសារព័ត៌មានបើកដំណើរការផ្លូវការស្អែកនេះហើយ!

១៧ កក្កដា ២០២៤ | កម្សាន្ដ

 

 

កម្មវិធីប្រឡងមច្រៀងរ៉េបដ៏កក្រើកដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងធំមិនធ្លាប់មានពីមុនមកនៅលើកញ្ចក់ទូរទស្សន៍ PNN គឺ RAPPER FIGHTER  នឹងធ្វើពិធីបើកដំណើរការជាផ្លូវការចាប់ពីស្អែកនេះតទៅហើយ។

 

 

កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ ២០២៤មិនធ្លាប់មានពីមុនមកនៅលើកញ្ចក់ទូរទស្សន៍ PNN គឺ RAPPER FIGTHER នឹងរៀបចំសន្និសីទសារព័ត៌មានផ្លូវការនាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះហើយ នៅស្ថានីយទូរទស្សន៍ភីអិនអិន ពីម៉ោង ៣ រសៀល ដល់ ៥ល្ងាច។

 

 

កម្មវិធីសន្និសីទដ៏ធំនេះនឹងមានការចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗ រួមនឹងសិល្បករ សិល្បការិនីជាច្រើនរូបផ្សេងទៀត ដែលនឹងញាំងឱ្យកម្មវិធីទាំងមូលកាន់តែមានភាពអធិកធមឡើង។

 

 

គណៈកម្មការជំនាញៗ និងល្បីឈ្មោះទាំង៥រូបសុទ្ធសឹងជាអ្នករ៉េបដ៏ល្បីត្រូវបានកម្មវិធីប្រកាស និងបើកបង្ហាញមុខផ្លូវការហើយ។ ក្នុងនោះមានដូចជា មកពីក្រុម ក្មេងខ្មែរ កៅ ពន្លឺ និង ជា សុជាតិ ដៃគូរ៉េបដ៏យល់ចិត្តគ្នា វុទ្ធា និង រុតកូ និងអ្នករ៉េប ពូកែលែងស្ទិល KINGCHI។

 

 

កម្មវិធីនេះនឹងមាននិងមានការផ្សាយផ្ទាល់លើផេក RAPPER FIGTHER ផេក PNN និងផេក GANZBERG ដែលនឹងពន្យល់ទស្សនិកជនឱ្យយល់កាន់តែច្បាស់ពីនីតិវិធី និងការប្រកួត។ ជាពិសេសគឺបេក្ខជន បេក្ខនារីផ្ទាល់តែម្ដងដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួតដើម្បីក្លាយជាអ្នក Rapper អាជីព នៅថ្ងៃខាងមុខ។

 


មិនត្រឹមតែក្លាយជាអ្នករ៉េបអាជីពប៉ុណ្ណោះទេ ម្ចាស់ជ័យលាភីពីកម្មវិធីនេះនឹងទទួលបានរង្វាន់ជាច្រើនសណ្ធឹសន្ធាប់ថែមទៀតផងពីស្ថានីយទូរទស្សន៍ PNN និងម្ចាស់ឧបត្ថម្ភធំគឺស្រាបៀរ GANZBERG។

 

 

ដូច្នេះកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់នៃសន្និសីទសារព័ត៌មាននៃការបើកដំណើរការកម្មវិធីប្រឡងរ៉េបដ៏កក្រើកមិនធ្លាប់មាននៅ PNN ពីមុន ដែលនឹងមានការផ្សាយផ្ទាល់លើផេកផ្លូវការ RAPPER FIGTHER ផេក PNN និងផេក GANZBERG នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះវេលាម៉ោង ៣ទៅដល់ម៉ោង ៥រសៀល៕


 

 

អត្ថបទ៖ ម៉ារិសា និងរូបភាព៖ PNN

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025