ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ក្រុមហ៊ុន Sony Music Entertainment Korea បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនានេះថា តារាចម្រៀងខេប៉ុប Lisa នឹងធ្វើការ Solo Comeback ក្នុងពេលឆាប់ៗនេះ។ ការចេញបទចម្រៀងលើកនេះនឹងជាការ Comeback លើកដំបូងក្នុងរយៈពេលជិត ៣ឆ្នាំចាប់តាំងពីអាល់ប៊ុមទោលដំបូងរបស់នាងមានចំណងជើង "Lalisa" បានចេញផ្សាយនៅក្នុងខែកញ្ញា ២០២១ ។
ជាមួយគ្នានេះដែរ តារាចម្រៀងម្ចាស់បទ “Money” ក៏បានបង្ហោះវីដេអូឃ្លីបមួយនៅរសៀលថ្ងៃព្រហស្បតិ៍នៅគណនី TikTok ជាមួយនឹងបទចម្រៀង background មានចំណងជើងថា “Teaser”។ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន Lisa ក៏បានប្រកាសពីការវិលត្រឡប់លកនេះ ជាមួយពាក្យថា "Coming Soon" រួមជាមួយនឹងតំណភ្ជាប់ដើម្បីចូលស្ដាប់និងទាញយកបទចម្រៀងរបស់នាងដែលត្រៀមចេញនៅលើវេទិកាស្ទ្រីមតន្ត្រីនានាដូចជា Spotify និង Apple Music ។
បង្ហាញខ្លួនជាសមាជិកក្រុម Blackpink ក្រោមផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០១៦ រហូតដល់ខែកុម្ភៈ ឆ្នាំនេះ Lisa បានចេញបង្កើតផលិតកម្មផ្ទាល់ខ្លួនរបស់នាងគឺ Lloud Co., (អ៊េលឡោត) ដើម្បីគ្រប់គ្រងសកម្មភាពទោលរបស់ខ្លួន។
កាលពីខែមេសា ផលិតកម្មរបស់នាងបានចាប់ដៃគូជាមួយផលិតកម្ម RCA Records របស់សហរដ្ឋអាមេរិក ក្រោមក្រុមហ៊ុន Sony Music Entertainment សម្រាប់ការផ្សព្វផ្សាយរបស់នាងនៅទីផ្សារអន្តរជាតិ។
ឆាប់ៗខាងមុខនេះ Lisa ក៏នឹងបង្ហាញខ្លួនក្នុងនាមជាតារាសម្ដែងលើកដំបូង តាមរយៈការដើរតួនៅក្នុងរដូវកាលទី ៣ នៃរឿងភាគ "The White Lotus" របស់ប៉ុស្តិ៍ HBO ៕
ប្រែសម្រួល៖ វ៉ាន់ថន