ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីលរយៈចម្ងាយវែងយ៉ាងសម្ងាត់ទៅជួយអ៊ុយក្រែន

 

 

 

ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមប្រើប្រាស់មីស៊ីលបលីស្ទីករយៈចម្ងាយវែងដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យដោយសម្ងាត់យកទៅវាយប្រហារប្រឆាំងតបនឹងទ័ពរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក។ យោងសារព័ត៌មានអង់គ្លេសBBC ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។ 

 

អាវុធដែលអ៊ុយក្រែនទទួលបាន ជាចំណែកនៃកញ្ចប់ជំនួយ៣០០លានដុល្លារអាមេរិកដែលលោក Joe Biden ប្រធានាធិបតីអាមេរិកអនុម័ត្តនៅខែមីនា ហើយអាវុធបានទៅដល់អ៊ុយក្រែននៅខែនេះ។ 

 

អាវុធទាំងនោះ ត្រូវបានយោធាអ៊ុយក្រែនប្រើប្រាស់ហើយ យ៉ាងហោចណាស់ក៏ម្តងដែលទៅលើគោលដៅរុស្ស៊ី នៅតំបន់គ្រីមៀ។ យោងសារព័ត៌មានអាមេរិក។

 

លោក Biden  នៅពេលឥឡូវនេះ បានចុះហត្ថលេខាលើបញ្ចប់ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែនមានតម្លៃ១៦ពាន់លានដុល្លារអាមេរិក។ 

 

សហរដ្ឋអាមេរិក នាពេលកន្លងមក បានផ្តល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យមរបស់កងទ័ព (ATACMS) ទៅឱ្យប្រទេសអ៊ុយក្រែន ប៉ុន្តែអាមេរិកមានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធដែលមានកម្លាំងខ្លាំងជាងនេះដែលមួយចំណែកដោយសារកង្វល់ទៅលើការសម្របសម្រួលការត្រៀមលក្ខណៈយោធាអាមេរិក។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024