ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤
តារាសម្តែងកូនមួយ ធីប កំពុងមមាញឹកនៅក្នុងការថតភាពយន្តថ្មីមួយដែលមានចំណងជើងថា « កុំស្លាប់ » របស់ផលិតករ ហ៊ុយ យ៉ាឡេង ក្នុងតំណែងជាតួឯកប្រុស ក្រោយពីលោកបានជោគជ័យក្នុងភាពយន្តភាគរបស់ PNN ដឹកបេះដូងរកស្នេហ៍”។
តារាសម្តែងរូបសង្ហា កូនមួយ ធីប មានយីអ៊ុនល្អត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងនៅក្នុងរឿងថ្មីមួយដែលមានចំណងជើងថា « កុំស្លាប់ » ក្នុងតំណែងជាតួឯក ក្រោយពីលោកបានជោគជ័យក្នុងភាពយន្តភាគ”ដឹកបេះដូងរកស្នេហ៍របស់PNN ។
បើទោះបីជាក្នុងរឿងនេះ ធីប មិនស្ថិតក្នុងតំណែងតួឯកប្រុសក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកពិតជាល្បីល្បាញ និងមានអ្នកចាប់អារម្មណ៍ច្រើន ។ លោក ធីប បានឱ្យដឹងថា នៅក្នុងរឿង « កុំស្លាប់ » គឺលោកសម្តែងជាតួឯកប្រុសដែលមានចរិតឈ្លើយបំផុត នេះជារសជាតិថ្មីដែលលោកមិនធ្លាប់សម្តែងពីមុនមក ។
ស្របពេលដែលទទួលថតរឿងថ្មី តារាសម្តែង ធីប ក៏មានគម្រោងការងារជាច្រើនផ្សេងទៀតដែលត្រូវធ្វើ ហើយលោកក៏មិនខ្លាចសារភាពថាខ្លួនមាន ភរិយា និងកូនម្នាក់រួចហើយ ។ លោកថា ចំពោះរឿងមានគ្រួសាររួច គឺមិនប៉ះពាល់ដល់ការងារសិល្បៈរបស់លោកឡើយ អ្វីដែលសំខាន់ គឺលោកមានសមត្ថភាពធ្វើការងារឱ្យគេបាន ។
តារាសម្តែង ធីប ក៏កំពុងអភិវឌ្ឍន៍ និង ពង្រឹងសតម្ថភាពខ្លួនឱ្យខ្លាំងក្លាឡើង ដើម្បីមានឱកាសបានចេញទៅចូលរួមបង្ហាញម៉ូដនៅក្នុងកម្មវិធីធំៗនៅឯក្រៅប្រទេសផងដែរ លោកបានបន្ថែមទៀតថា ការងារនៅក្រៅប្រទេសគឺជាក្តីស្រមៃធំរបស់ខ្លួន លោកសង្ឃឹមថា បំណងប្រាថ្នានោះនឹងក្លាយជាការពិតក្នុងពេលឆាប់ៗ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច