ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

មិត្តសម្លាញ់ពីរនាក់នៅប្រទេសបារាំងកែច្នៃកំណាត់ឈើដែលគេបោះចោលទៅជាទួអេហ្វែល

២៦ កុម្ភៈ ២០២៤ | ព័ត៌មានអន្តរជាតិ

មិត្តភ័ក្តិពីរនាក់នៅភាគខាងលិចប្រទេសបារាំងបានសាងសង់ទួអេហ្វែលសិប្បនិម្មិតកម្ពស់១៦ម៉ែត្រដោយកែច្នៃពីកំណាត់ឈើចាស់ៗដែលគេបោះចោល។ ពួកគេសង្ឃឹមថាតាមរយៈស្នាដៃនេះ ពួកគេអាចយកទួអេហ្វែលសិប្បនិម្មិតទៅបង្ហាញនៅតាមផ្លូវដែលគេរត់បណ្ដាក់ភ្លើងគប់អូឡាំពិចរដូវក្ដៅឆ្នាំ២០២៤។
 

 

 

 

លោកហ្វ្រេដេរីក (Frederic Malmezac) ជាជាងឈើអាយុ៣៨ឆ្នាំបានចាប់ដៃគូជាមួយលោកស៊ីលវ៉ាំង (Sylvain Bouchard) អាយុ៤៦ឆ្នាំដើម្បីសាងសង់ទួអេហ្វែលនេះឡើងដោយប្រើឈើដែលគេលែងប្រើការ។

 

លោកហ្វ្រេដេរីកប្រាប់ថា «គម្រោងនេះគឺដើម្បីសាងសង់ប៉មទួអេហ្វែលធ្វើពីឈើដោយប្រើសម្ភារៈកែច្នៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ធ្វើបែបនេះដើម្បីបង្ហាញថាសូម្បីតែរបស់ដែលគេគិតថាឥតប្រយោជន៍ដែលគេបោះចោលទៅហើយក៏អាចសាងសង់របស់ដ៏អស្ចារ្យបានដែរ»។

 

លោកទាំងពីរជាមនុស្សមានពិការភាព។ គ្រាន់តែលោកម្នាក់អាចដើរបាន និងលោកម្នាក់ទៀតត្រូវការរទេះកង់សម្រាប់អង្គុយទប់ខ្លួនឲ្យនឹង។ លោកហ្វ្រេដេរីកយល់ថាគម្រោងសាងសង់ទួអេហ្វែលនេះឡើងជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថាអ្នកដែលមានពិការភាពក៏អាចសមិទ្ធផលដ៏អស្ចារ្យគួរឲ្យកត់សម្គាល់ផងដែរ។

 

 

 

 

 

លោកថ្លែងបន្តទៀតថាពួកគាត់បានប្រើប្រាស់ឈើប្រហែល៨២៥ដុំ និងខ្ចៅមួល ឬវីសប្រហែល៥៤០០គ្រាប់។ ដំណើរការសាងសង់ចាប់ផ្ដើមចេញជារូបរាងពិតប្រាកដកាលពីខែកញ្ញា ឆ្នាំ២០០៣។ ពួកគេសង្ឃឹមថានឹងទទួលបានការអនុញ្ញាតក្នុងពេលឆាប់ៗនេះដើម្បីដាក់តាំងបង្ហាញប៉មទួអេហ្វែលដែលជាស្នាដៃរបស់ពួកគាត់នៅជិតទីក្រុងនានាដែលជាទីកន្លែងនៃការរត់បណ្ដាក់ភ្លើងគប់អូឡាពិក។

 

ដៃគូរបស់លោកគឺលោកស៊ីលវ៉ាំងធ្លាប់ជាមនុស្សគ្មានការងារធ្វើទេកាលពីមុនគម្រោងសាងសង់នេះចាប់ផ្ដើម។ គាត់ប្រាប់ថាតាមរយៈគម្រោងសាងសង់នេះ គាត់អាចរៀនចេះជំនាញវាអនុញ្ញាតឲ្យគាត់រៀនជំនាញរឹងខាងជាងឈើ។ គាត់ប្រាប់បន្តទៀតថាទួអេហ្វែលគឺជានិមិត្តសញ្ញាមិនអាចកាត់ថ្លៃបានរបស់ប្រទេសបារាំង។ ដូច្នេះ យើងត្រូវតែនាំគ្នាលើកស្ទួយ និងបញ្ជ្រាបគំនិតស្រឡាញ់ចូលចិត្ត៕

 

 

 

 

 

 

អត្ថបទ៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024