ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ល្ខោនខោលរឿងរាមកេរ្តិ៍ ក្នុងកម្មវិធីដ៏ធំសម្បើមមួយ!

២១ កុម្ភៈ ២០២៤ | កម្សាន្ដ

 

 

ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ល្ខោនខោលរឿងរាមកេរ្តិ៍ បានលេចវត្តមានក្នុងពិធីដ៏ធំមួយជាកម្របានឃើញ ដែលនាថការីរបាំបុរាណបានពន់ពែនខ្លួនយ៉ាងល្វត់ល្វន់ មើលទៅពិតជាអស្ចារ្យខ្លាំង។

 

 

ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ល្ខោនខោល រឿងរាមកេរ្តិ៍ បានលេចវត្តមានក្នុងកម្មវិធីដ៏ធំមួយរបស់ Hamony Auto ដោយនាថការីរបាំបុរាណខ្មែរបានពន់ពែនខ្លួនយ៉ាងល្វត់ល្ងន់ បង្ហាញទៅកាន់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ រួមទាំងអ្នកជំនួញជាច្រើនដែលបានចូលរួមកម្មវិធីដ៏ធំសម្បើមនេះ។

 

 

នេះពិតជាកម្របានឃើញខ្លាំងណាស់ ព្រោះកន្លងមកគេធ្លាប់តែឃើញល្ខោនខោល ក្នុងព្រឹត្តិការណ៍ជាតិធំៗ ឬតាមពិធីបុណ្យវប្បធម៌ផ្សេងៗ តែមិននឹកស្មានថា ក្រុមហ៊ុនដ៏ធំនេះបែរជាជ្រើសយកល្ខោនខោលមកសម្តែងជូនភ្ញៀវកិត្តិយសទស្សនាជំនួសទៅវិញ។ 

 

 

ការសម្តែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ជាការអបអរសាទរការបើកហាង BYD ពីរបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា គឺអគារតាំងបង្ហាញ BYD CITY MALL និង BYD CHIPMONG MALL 271 ព្រមទាំងអគារតាំងបង្ហាញរបស់ភ្នាក់ងារចែកចាយចំនួនពីរ និងហាងដែលបានគ្រោងទុកសាងសង់ដោយខ្លួនឯងចំនួនពីរ បន្ទាប់ពីលើ BYD 6A 4S រួចមក។

 

 

លោកអគ្គនាយក Li Shuoran មានប្រសាសន៍ថា ទៅថ្ងៃអនាគត យើងនឹងបង្កើតកន្លែងលក់ និងសេវាកម្មអនឡាញឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវបទពិសោធន៍កាន់តែល្អប្រសើរ និងបង្កើនការយល់ដឹងអំពីស្លាកយីហោដ៏ធំនេះផងដែរ។

 

 

ក្រៅពីការសម្តែងល្ខោនខោលរឿងរាមកេរ្តិ៍ ក៏មានការសម្តែងរបាំជូនពរ និងការបកស្រាយចម្រៀងបែប Acoustic ជូនភ្ញៀវកិត្តិយសស្តាប់កម្សាន្តផងដែរ ញ៉ាំងឱ្យពិធីជប់លៀងនេះរឹតតែឱឡារិកខ្លាំងលើសដើម៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024