ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

បវរកញ្ញាខ្មែរក្រោម ឆន ស្រីណេត បង្ហើបគម្រោងចូលរួមប្រកួតបវរកញ្ញាជាថ្មី 

២០ កុម្ភៈ ២០២៤ | កម្សាន្ដ

 

 

កញ្ញា ឆន ស្រីណេត ដែលគេស្គាល់ថាជាបវរកញ្ញាខ្មែរក្រោមល្បីឈ្មោះម្នាក់ ត្រៀមនឹងវិលត្រឡប់ប្រកួតបវរកញ្ញាជាថ្មីម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ ពុំទាន់ដឹងឆ្នាំណានៅឡើយ ព្រោះនាងត្រូវការពេលវេលាពង្រឹងសមត្ថភាពជាមុនសិន។

 

 

 

នៅទីបំផុត កញ្ញា ឆន ស្រីណេត 1st Runner up Miss Universe Cambodia 2021 ដាច់ចិត្តប្រកាសគម្រោងវិលមកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតហើយ តែនៅពុំទាន់ដឹងថាឆ្នាំណាឱ្យប្រាកដឡើយ ព្រោះនាងត្រូវការពេលវេលាត្រៀមខ្លួនឱ្យច្រើនបន្តិច ដើម្បីច្បាស់ថា ការត្រឡប់មកវិញលើកនេះនឹងមិនធ្វើឱ្យហ្វេនអស់សង្ឃឹមលើរូបនាងដាច់ខាត។

 

 

 

បវរកញ្ញាជើងខ្លាំងរូបនេះបន្តថា នាងនៅតែស្រលាញ់ការប្រកួត Miss Universe Cambodia ហើយប៉ងចង់ត្រឡប់មកប្រកួតកម្មវិធីនេះ ព្រោះថា ក្តីស្រមៃរបស់នាងគឺចង់ឈរជាសម្លេងសម្រាប់បងប្អូនខ្មែរកម្ពុជាក្រោម ពិសេសបងប្អូនស្ត្រីខ្មែរក្រោមឱ្យមានភាពក្លាហាន ប្រឈមមុខបញ្ហា និងការទទួលយកអ្វីថ្មីចូលមកក្នុងជីវិត។ បវរកញ្ញាខ្មែរក្រោមរូបនេះសង្ឃឹមថា នាងអាចធ្វើជាគំរូសម្រាប់បងប្អូនខ្មែរក្រោមគ្រប់គ្នា។

 

 

 

បន្ថែមពីលើការលើកឡើងខាងលើ ស្រីណេត ក៏បញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននាងកំពុងខំប្រឹងហ្វឹកហាត់បំពេញចន្លោះខ្វះខាតរបស់ខ្លួនឯង ធ្វើយ៉ាងណាឱ្យសមត្ថភាពនាងកាន់តែល្អប្រសើរសម្រាប់ការវិលត្រឡប់វិញ។

 

 

 

អ្វីដែលនាងផ្តោតសំខាន់ខ្លាំងនោះគឺការគ្រងមកុដ ដើម្បីមានឱកាសតំណាងកម្ពុជាចេញទៅប្រកួតអន្តរជាតិ។ឆន ស្រីណេត សង្ឃឹម និងរំពឹងថា ពុកម៉ែបងប្អូននឹងនៅតែបន្តគាំទ្រនាង ពេលដែលត្រឡប់មកប្រកួតកម្មវិធីបវរកញ្្ាម្តងទៀតនាពេលខាងមុខ!
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024