ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ម្ចាស់មកុដ Miss Grand សៀមរាប ឌី បញ្ញាវិមាលា បេ្តជ្ញាចិត្តដណ្តើមមកុដ MGC 2024 ឱ្យបាន !

១៩ កុម្ភៈ ២០២៤ | កម្សាន្ដ

 

កញ្ញា ឌី បញ្ញាវិមាលា ម្ចាស់មកុដ Miss Grand សៀមរាប ២០២៤ ហាក់មានក្តីរំពឹងខ្ពស់ក្នុងការប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 ដែលនឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនាងបានប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។ 

 

 

 

ព្រោះតែមកុដ Miss Grand Cambodia 2024 បានធ្វើឱ្យកញ្ញា ឌី បញ្ញាវិមាលា ម្ចាស់មកុដ Miss Grand សៀមរាប ២០២៤ មិនទទួលការងារសិល្បៈទាំងអស់ ដើម្បីទុកពេលវេលា ត្រៀមខ្លួនដណ្តើមមកុដដ៏ធំនេះពីបេក្ខភាពផ្សេងៗទៀត ។ 

 

 

កញ្ញា ហាក់មានការតាំងចិត្តខ្ពស់ក្នុងការដណ្តើមមកុដ Miss Grand Cambodia 2024 ដើម្បីតំណាង កម្ពុជា ចូលរូមប្រកួតនៅលើឆាកអន្តរជាតិ ប៉ុន្តែមិនដឹងថា ក្តីរំពឹងរបស់នាងក្លាយទៅជាការពិតឬយ៉ាង ណាទេ ដោយសារបេក្ខភាពចូលរួមប្រកួតនៅក្នុងឆ្នាំនេះ គឺពោរពេញដោយសមត្ថភាព និងភាពជឿជាក់គ្រប់ៗគ្នា ។

 

 

បវរកញ្ញាវ័យក្មេងរូបនេះ បានឱ្យដឹងថា មិនថាមានរឿងអ្វីកើតឡើងទេ នាងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមមកុដក្នុងក្តីស្រមៃខ្លួនឱ្យបាន ដូច្នេះហើយទើបនាងផ្អាកមិនទទួលការងារសិល្បៈទាំងអស់  ។

 


ជាមួយនិងការតាំងចិត្តខ្ពស់នេះ កញ្ញា ឌី បញ្ញាវិមាលា ក៏បានបង្ហាញពីការលំបាកជាច្រើន មុននឹងនាងទទួលបាកមកុដ Miss Grand សៀមរាប ២០២៤ នេះ ។  

 


ឆ្នាំនេះកញ្ញា ឌី បញ្ញាវិមាលា មានវ័យ ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី ១១ កាលពីវ័យ ១៤ ឆ្នាំ នាងធ្លាប់ចូលរួមប្រកួត Miss Teen Cambodia ម្តងរួចមកហើយ ។ ទៅថ្ងៃអនាគតនាងចងបន្តការសិក្សាផ្នែកច្បាប់ ដោយនាងចង់យកជំនាញរបស់ខ្លួនទៅជួយការងារសង្គម ៕ 
 
 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024