ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

អង្គការណាសានឹងហ្វឹកហ្វឺនអវកាសយានិកឥណ្ឌាសម្រាប់ការធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ

៣០ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

អង្គការណាសា(NASA) នឹងហ្វឹកហ្វឺនអវកាសយានិកឥណ្ឌាសម្រាប់ការធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ( ISS) ឱ្យបានយ៉ាងឆាប់រហ័សយ៉ាងយូរនៅត្រឹមដើមឆ្នាំក្រោយ។ យោងលោកBill Nelson អ្នកគ្រប់គ្រងអង្គការNASAថ្លែងនៅថ្ងៃពុធ។  បេសកកម្មនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងកិច្ចការដែនអាកាសឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក។ 

 

«នេះជាឱកាសមួយដើម្បីចែករំលែកវិទ្យាសាស្ត្រ»។ លោក Nelson ថ្លែងនៅក្នុងកម្មវិធីនៅទីក្រុងBengaluru ជាទីកន្លែងដែលលោកនឹងត្រូវត្រួតពិនិត្យផ្កាយរណបNISAR នៅថ្ងៃព្រហស្បតិ៍។ 

 

ផ្កាយរណប NASA-ISRO SAR (NISAR) គឺជាប្រប្រព័ន្ធសង្កេតគន្លងផែនដីទាប ផលិតរួមឡើងដោយអង្គការNASA និងអង្គការISRO ដែលជាអង្គការស្រាវជ្រាវដែនអាកាសឥណ្ឌា។ 

 

ផ្កាយរណបដែលមានទំហំប្រហែលរថយន្តSUV នេះ គ្រោងនឹងបាញ់ចេញពីប្រទេសឥណ្ឌានៅត្រីមាសទីមួយឆ្នាំក្រោយ ដែលគោលដៅជាក់លាក់បំផុតនោះគ្រោងនឹងធ្វើឡើងនៅក្នុងខែមករា។ 

 

ផ្កាយរណបNISAR  នឹងសង្កេតផែនដីទាំងមូលនៅរៀងរាល់១២ថ្ងៃ ដោយផ្តល់នូវទិន្នន័យជាច្រើនទាក់ទងនឹងការកើនឡើងកំពស់ទឹកសមុទ្រ ទឹកក្រោមដី​ ម៉ាស់ទឹកកក និងគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី ស៊ូណាមិ ភ្នំភ្លើង និងគ្រោះមហន្តរាយបាក់ដី។ 

 

ប្រទេសឥណ្ឌា មានបំណងនឹងបង្កើនការចូលរួមរបស់ក្នុងនៅក្នុងវិស័យផ្កាយរណបពិភពលោក។ 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024