ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកHenry Kissingerម្ចាស់ពានរង្វាន់ណូបែលសន្តិភាពទទួលមរណៈភាពនៅអាយុ១០០ឆ្នាំ

៣០ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

លោក Henry Kissinger ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាអ្នកការទូតដ៏មានឥទ្ធិពលដែលបម្រើមុខងារនេះក្រោមប្រធានាធិបតីអាមេរិក២រូប គឺលោកប្រធានាធិបតីRichard Nixon និងលោកប្រធានាធិបតី Gerald Ford  បានទទួលមរណៈភាពនៅថ្ងៃពុធ(២៩វិច្ឆិកា) ក្នុងអាយុ១០០ឆ្នាំ។ យោងតាមការឱ្យដឹងពីសាច់ញាតិរបស់លោកKissinger។ 


លោក Kissinger  ទទួលមរណៈភាពនៅលំនៅដ្ឋានរបស់លោកនៅរដ្ឋConnecticut។ ប៉ុន្តែមិនមានការឱ្យដឹងពីមូលហេតុនៃមរណៈភាពឡើយ។  

 

លោកKissinger  ជាមន្ត្រីអាមេរិកដ៏សកម្មមួយរូប លោកចូលរួមកិច្ចប្រជុំនៅសេតវិមាន បោះពុម្ពផ្សាយសៀវភៅភាពជាអ្នកដឹកនាំ និងជាកសិណសាក្សីនៅចំពោះមុខគណៈកម្មាធិការព្រឺទ្ធសភាអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ នៅខែកក្កដាឆ្នាំ២០២៣ មានដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងប៉េកាំង ជួបជាមួយលោកXi Jinping ប្រធានាធិបតីចិន។ 

 

ពានរង្វាន់ណូបែលសន្តិភាពរបស់លោកនៅឆ្នាំ១៩៧៣ ជាពានរង្វាន់ដែលនាំមកនូវភាពស្មុគស្មាញនិងបញ្ហាចម្រូងចម្រាស់ខ្លាំងបំផុត។ សមាជិក២រូបនៃគណៈកម្មាធិការណូបែល បានលាលែងចេញពីការងារទៅលើបញ្ហាជ្រើសរើសបេក្ខភាព និងសំនួរជាច្រើនអំពីការទម្លាក់គ្រាប់បែករបស់អាមេរិកលើប្រទេសកម្ពុជា។ 
 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024