ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ពលរដ្ឋថៃ២០នាក់ទៀតនៅជាប់ជាចំណាប់ខ្មាំងក្រុមហាម៉ាស់នៅឡើយ បន្ទាប់ពីចំណាប់ខ្មាំងជនជាតិថៃ១០នាក់ត្រូវបានដោះលែង។ យោងក្រសួងការបរទេសថៃឱ្យដឹងនៅថ្ងៃសៅរ៍(២៥វិច្ឆិកា)នេះ។
ចំណាប់ខ្មាំងជនជាតិថៃដែលក្រុមហាម៉ាស់ចាប់ខ្លួន ត្រូវបានដោះលែងចេញពីតំបន់ហ្គាហ្សានៅថ្ងៃសុក្រ។ ពួកគេនឹងវិលត្រលប់ទៅប្រទេសថៃវិញក្រោយសម្រាកនៅមន្ទីរពេទ្យ៤៨ម៉ោង។
ចំណាប់ខ្មាំងជនជាតិថៃដែលត្រូវបានដោះលែងរួមមានស្ត្រីម្នាក់។ នេះបើតាមរូបថតដែលក្រសួងការបរទេសថៃបង្ហាញ។ បើតាមរូបថតចំណាប់ខ្មាំងជនជាតិថៃពាក់អាវពណ៌បៃតង រួមនិងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប្រទេសអ៊ីស្រាអ៊ែល។
របាយការណ៍នៅមុននេះឱ្យដឹងថា ពលរដ្ឋថៃ១២នាក់ត្រូវបានដោះលែង។
ក្រសួងការបរទេសថៃបានថ្លែងអំណរគុណដល់ប្រទេសកាតា អ៊ីស្រាអ៊ែល អេហ្ស៊ីប អ៊ឺរ៉ង់ និងម៉ាឡេស៊ីរួមនិងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានជួយចូលរួមជ្រោមជ្រែងឱ្យមានការដោះលែងចំណាប់ខ្មាំង។
អត្ថបទ៖ណាវ័ន្ត