ថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

សកម្មភាពពិសេសៗពី The Wall  Song Cambodia រដូវកាលទី១ បានបញ្ចប់ដោយជោគជ័យ និងទទួលការគាំទ្រខ្លាំងពីទស្សនិកជន

២៤ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

នៅថ្ងៃសៅរ៍ទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ The Wall Song Cambodia នឹងបង្ហាញពីឈុតឆាក និងសកម្មភាពពិសេសៗពីសិល្បករ សិល្បការិនីល្បីៗដែលបានចូលរួមកម្មវិធីនេះដោយទទួលបានជោគជ័យខ្លាំងក្នុងរដូវកាលទី១របស់ខ្លួន។

 


 

កម្មវិធីល្បីឈ្មោះ The Wall Song Cambodia បានបិទបញ្ចប់រដូវកាលទី១របស់ខ្លួនហើយកាលពីចុងសប្ដាហ៍មុននេះ។ តែយ៉ាងណាយើងសូមណែនាំទស្សនិជនមកទស្សនាពីសកម្មភាពឈុតឆាកពិសេសរបស់់សិល្បករ សិល្បការិនីល្បីៗរបស់យើង ដែលមានទាំងសកម្មភាពសើចសប្បាយរីករាយ ទឹកភ្នែក អមនឹងសាច់រឿងប្លែកៗជាច្រើនទៀត នឹងកើតឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ចុងសប្ដាហ៍នេះ។

 

 

ក្រុមតារាដែលបានផ្តល់កិត្តិយសនារដូវកាលទី១សុទ្ធតែមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះភាពប៉ិនប្រសព្វប្រកបដោយភាពច្នៃប្រឌិតក្នុងការផលិតកម្មវិធី The Wall Song Cambodia។ មិនត្រឹមតែសិក្បករ សិល្បការិនីប៉ុណ្ណោះទេ ទស្សនិកជនដែលចាអ្នកទស្សនានៅលើកញ្ចក់ទូរទស្សន៍ PNN និងនៅលើបណ្ដាញសង្គមនានាក៏បានកោតសរសើរ និងគាំទ្រកម្មវិធីនេះខ្លាំងផងដែរ។

 

 

សកម្មភាពឈុតឆាកពិសេសដែលនឹងលេចវត្តមាននាចុងសប្ដាហ៍នេះនឹងមានបង្ហាញពីតារាល្បីៗដូចជា ខេមរៈ  សិរីមន្ត មាស សុខសោភា ម៉េង កែវពេជ្ជតា ចឺម គង់ ចន្ទស្រីមុំ ធីតា ប៉ែន ចំរ៉ុង ពូណុយ រ៉ូលីន រ៉ាប៊ី ធឿន ធារ៉ា ព្រំ សំណាង ស្រីលិ ស្រីអុិត និងតារាល្បីៗជាច្រើនទៀត។ សម្រាប់សប្ដាហ៍នៃការបង្ហាញឈុតឆាកពិសេសរបស់កម្មវិធី The Wall Song Cambodia ពេញមួយរដូវកាលឆ្នាំ២០២៣នេះ ទស្សនិកជនឹងកាន់តែប្លែកជក់ចិត្តថែមទៀត ឬអាចនឹងនឹកស្មានមិនដល់ដែលឈុតឆាកពិសេសខ្លះទស្សនិកជនអាចនឹងចាប់អារម្មណ៍ជាថ្មីទៀតក៏ថាបាន។

 

 

ដូច្នេះកុំភ្លេចរង់ចាំទស្សនាឈុតឆាកពិសេសៗនៅថ្ងៃសៅរ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣  វេលាម៉ោង ៨ដល់ម៉ោង ៩យប់លើកញ្ចក់តូរទស្សន៍ PNN។សូមបញ្ជាក់ថាកម្មវិធី The Wall Song Cambodia រដូវកាលទី២ នឹងត្រឡប់មកវិញនៅដើមឆ្នាំ២០២៤ខាងមុខ ជាមួយនឹងផ្ទាំងទស្សនីយភាពកាន់តែប្លែក និងចាប់អារម្មណ៍ថែមពីតារាល្បីៗក្នុងប្រទេស កម្ពុជា៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024