ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចុងក្រោយថា នឹងមិនយកកូនទី ៣ បន្ថែមសមាជិកឡើយ បន្ទាប់ពីរកឃើញថា នាងមានសុខភាពមិនល្អ ម្យ៉ាងវិញទៀត វ័យរបស់នាងកាន់តែច្រើន បើហ៊ានប្រថុយក្នុងការយកកូន អាចនឹងមានបញ្ហា ។
អ្នកនាង និងស្វាមីមានបំណងចង់បានកូនជាច្រើននាក់ទៀតជាមួយទៀត ដោយសារតែខ្លួនស្រឡាញ់ និងចង់បានគ្រួសារធំ ដូចជាឪពុកម្តាយរបស់ខ្លួនផងដែរ។ ប៉ុន្តែក្រោយពីពន្យាពេលពីមួយឆ្នាទៅមួយឆ្នាំ វ័យរបស់នាងកាន់តែច្រើន ហើយសុខភាពក៏មិនអំណោយផល ចុងក្រោយនាងប្រកាសថា នឹងមិនកូនទៀតទេ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះជីវភាព អ្នកនាង ខាត់ សុឃីម និងស្វាមី ចាប់ផ្តើមធូធារខ្លាំង ក្រោយពីនាងបានបើកអាជីវកម្មថ្មីមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ក្នុងមួយឆ្នាំៗ រហូតនាងបានដោះបំណុលរាប់សែនដុល្លារអស់ ដែលធ្វើឱ្យជីវភាពនាងចាប់ផ្តើមល្អប្រសើរឡើយ ។
នៅពេលដែលជីវិតចាប់ផ្តើមល្អបែបនេះ អ្នកនាង ខាត់ សុឃីម បានចំណាយថវិការមួយចំនួនចេញទៅដើរកម្សាន្តនៅក្រៅប្រទេស ជាក់ស្តែងកន្លងមកនេះនាងចេញទៅ សហរដ្ឋអាមេរិក ញឹកញាប់បំផុត ឆាប់ៗខាងមុខនាងគ្រោងនឹងចេញទៅទីនោះជាថ្មីម្តងទៀត ។
ថ្វីដ្បិតតែជីវភាពរបស់អ្នកនាង ខាត់ សុឃីម ពេលនេះធូធាងជាងមុនក្តី ប៉ុន្តែនាងនៅតែចេញច្រៀងនិងសម្តែងដូចដើម បើទោះបីជាបច្ចុប្បន្នការងារចម្រៀងមិនសូរទទួលបានប្រាក់ចំណូលច្រើនដូចមុនក្តី ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា