ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

យុវតីរូបស្រស់ ហ៊ែល សាលាភី ប៉ងចង់ប្រឡូកវិស័យបវរកញ្ញា ខណៈទើបឈ្នះមកុដ Star of the Night ថ្មីៗនេះ

០៩ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

 

ទើបតែបង្ហើបឱ្យដឹងពីបំណងចង់ចូលប្រឡូកវិស័យបវរកញ្ញា ស្រាប់តែ យុវតីរូបស្រស់ ហ៊ែល សាលាភី បានឈ្នះមកុដ Star of the Night ពីកម្មវិធី Halloween Party នៅឯ Lotus Dance Studio ធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តដើរឆ្ពោះទៅឈោងចាប់ក្តីស្រម៉ៃដ៏ធំ។

 

 

យុវតីរូបស្រស់សោភា ហ៊ែល សាលាភី កំពុងតែបញ្ជ្រាបខ្លួនចូលវិស័យសិល្បៈ បន្ទាប់ពីនាងបានឈ្នះមកុដ និងឆៀង Star of the Night ពីកម្មវិធី Halloween Party ដែលរៀបចំឡើងដោយ Lotus Dance Studio (ឡូទូស ដេនស្ទូឌីយោ)។

 

 

ក្នុងរាត្រីដ៏គួរឱ្យចងចាំនេះ សាលាភី ពិតជារំភើប ដោយមិននឹកស្មានថា ខ្លួនឯងអាចទទួលបានជយលាភីមួយនេះឡើយ ថែមទាំងទទួលបានការបំពាក់មកុដ និងឆៀងជូនដោយ អ្នកនាង កែ ចាន់កេសី I am model search Mrs. Ambassador 2023 និងកញ្ញា សូ ពេជ្រ វលក្ខណ៍ Miss Aura Cambodia 2023។

 

 

ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃពិសេសនេះ យុវតីវ័យ១៥ឆ្នាំនេះថា ការដើរបង្ហាញម៉ូដជាចំនូលចិត្តរបស់កញ្ញាតាំងពីក្មេងមកម៉្លេះ ហើយខ្លួននាងផ្ទាល់តែងតែប៉ងចង់មានឱកាសចូលប្រឡូកវិស័យសិល្បៈ ឬវិស័យដើរម៉ូដជាដើម។ ទៀតសោត ម្ចាស់មកុដ Star of the Night ក៏មានបំណងចង់ប្រឡូកវិស័យបវរកញ្ញា នៅពេលនាងគ្រប់អាយុ១៨ឆ្នាំ ផងដែរ។

 


ជយលាភី Star of the Night ពីកម្មវិធី Halloween Party របស់ Lotus Dance Studio ជាចំនុចចាប់ផ្តើមដ៏វិជ្ជមានសម្រាប់ ហ៊ែល សាលាភី និងជួយជំរុញឱ្យនាងកាន់តែមានកម្លាំងចិត្តដើរឆ្ពោះទៅឈោងចាប់ក្តីស្រម៉ៃ។

 

 

សូមជម្រាបផងដែរថា បច្ចុប្បន្ន យុវតី ហ៊ែល សាលាភី មានអាយុ ១៥ឆ្នាំ។ នាងជាសិស្សថ្នាក់ទី៩ នៅសាលាអន្តរជាតិ CIA First International School សាខាច្បារអំពៅ ដោយអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អ។ បន្ថែមពីលើការដើរម៉ូដ លាភី ក៏ចេះច្រៀងរាំខ្លះៗផងដែរ ហើយសព្វថ្ងៃនេះនាងក៏កំពុងសិក្សាជំនាញសិល្បៈបន្ថែមជាមួយគ្រូបង្វឹកល្បីឈ្មោះនៅ ស្ទូឌីយោបង្រៀនផ្នែកសិល្បៈពហុជំនាញ Lotus Dance Studio ដើម្បីពង្រឹងសមត្ថភាពសិល្បៈខ្លួនឯងឱ្យកាន់តែល្អប្រសើរឡើង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024