ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ផលិតកម្ម LD បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយដែលមានចំណងជើងថា « បណ្តាសានាងរាត្រី » បន្ទាប់ខកខានក្នុងការថតរឿងនេះអស់ពេលជាច្រើនឆ្នាំ ក្នុងរឿងនេះផងដែរគឺមានការចូលរួមសម្តែងពីតារាល្បីប្រចាំនៅប្រទេសភូមា លោក Paing Takhon ។
ទើបតែថតបញ្ចប់ភាពយន្តខ្នាតធំដែលមានចំណងជើងថា « Rent Boy » មិនបានប៉ុន្មានផង ពេលនេះផលិតកម្ម LD បានរៀបចំក្រុងពាលីថតរឿងថ្មីមួយទៀតដែលមានចំណងជើងថា « បណ្តាសានាងរាត្រី » ដែលចូលរួមសម្តែងដោយលោក Paing Takhon កញ្ញា ស៊ីន យូប៊ីន និង ព្រះនាងតូច ជេនណា មិនតែប៉ុណ្ណោះភាពយន្តមួយនេះក៏ត្រៀមនឹងនាំចេញទៅលើទីផ្សារអន្តរជាតិផងដែរ ។
« បណ្តាសានាងរាត្រី » គឺជាភាពយន្តខ្នាតធំមួយទៀតរបស់ផលិតកម្ម LD ដែលទើបនឹងក្រុងពាលីថតកាលពីថតកាលពីថ្ងៃទី ២១ ខែ សីហា កន្លងមកនេះ ។ បើតាមលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានឱ្យដឹងក្នុងថ្ងៃក្រុងពាលីនោះថា តាមពិតរឿង « បណ្តាសានាងរាត្រី » គឺបានអាប់ឌែតថ្មីឡើងវិញបន្ទាប់ពីខកខានក្នុងការថតកាលពីប៉ុន្មានឆ្នាំមុន ។
បើតាមគម្រោងភាពយន្តខ្នាតធំរឿង « បណ្តាសានាងរាត្រី » ត្រៀមនឹងចំណាយពេលវេលាថតរយៈពេល ៣៣ ថ្ងៃ ហើយគ្រោងនឹងចាយយទុនច្រើនជាងរឿងមុនៗ ដោយសាររឿងនេះត្រៀមនឹងនាំចេញទៅលើឆាកអន្តរជាតិ នៅពេលដែលផលិតរួច ជាពិសេសរឿងនេះប្រជុំទៅដោយតារាសម្តែងល្បី ៗជាច្រើន ទាំង យូប៊ីន ព្រះនាងតូច ជេនណា និងលោក លោក Paing Takhon តារាសម្តែងល្បីឈ្មោះនៅប្រទស ភូមា ។
គួរបញ្ជាក់ផងដែរថា សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងរឿង « បណ្តាសានាងរាត្រី » រួមមានលោក Paing Takhon តារាសម្តែងល្បីឈ្មោះនៅប្រទេស ភូមា កញ្ញា ស៊ីន យូប៊ីន , ព្រះនាងតូច ជេនណា រួមជាមួយតារាសម្តែងថ្មីចាស់ជាច្រើនរូបទៀត ...។
បើតាមគម្រោងរឿងនេះនឹងដាក់បញ្ចាំងនៅបំណាច់ឆ្នាំ ២០២៣ នាពេលឆាប់ៗខាងមុខទាំងក្នុងប្រទេស កម្ពុជា និងនៅតាមបណ្តាប្រទេសមួយចំនួន ។ ក្រៅពីនេះផលិតកម្ម LDក៏ ត្រៀមនឹងបង្ហាញស្នាដៃធំៗចំនួន ៣ ទៅលើឆាកអន្តរជាតិ លោក លៀក លីដា រំពឹងថារឿង « បណ្តាសានាងរាត្រី » នឹងផ្ទុះខ្លាំង ហើយមានទស្សនិកជនចូលរួមគាំទ្រច្រើន ទាំងទស្សនិកជនក្នុងស្រុក និងក្រៅស្រុក៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច