ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

សោម ស្រីនាថ ជីវិតប្រែប្រួលមួយកម្រិតទៀតក្រោយជាប់ជាបវរកញ្ញាពីឆាកអន្តរជាតិ

២០ កក្កដា ២០២៣ | កម្សាន្ដ

 

ពិធីការិនី សោម ស្រីនាថ កាន់តែមានប្រជាប្រិយភាពឡើង បន្ទាប់ពីទទួលបានជ័យលោភីក្នុងកម្មវិធីប្រកួតបវរកញ្ញាត្រចៀកកាំ ២០២៣ នៅប្រទេស ចិន ។ នេះជាក្តីស្រមៃធំបំផុតក្នុងជីវិតរបស់នាង តែអ្វីដែល ស្រីនាថ សោកស្តាយនោះ គឺម្តាយរបស់ខ្លួនមិនបានឃើញនូវភាពជោគជ័យនេះ ។ បវរកញ្ញាស្រស់សោភារូបនេះ ទទួលបានការជួយជ្រោមជ្រែងពីកញ្ញា ឌួង ហ្សូរីដា ក្នុងការចេញទៅប្រកួតបវរកញ្ញាត្រចៀកកាំ២០២៣ រហូតទទួលបាន មកុដត្រចៀកកាំ ២០២៣ ដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើនទៀត ។

 


 នៅក្នុងការប្រកួតនោះផងដែរ កញ្ញា បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានពិន្ទុពីគណកម្មការ ទាំងការរៀបចំខ្លួន ការដើរ សម្លៀកបំពាក់ និង ឆ្លើយសំណួរផ្សេងៗ  ។ នាងពិតជារំភើបចិត្តខ្លាំងណាស់ជាមួយជ័យលោភីនេះ ដោយមិននឹកស្មានថា ខ្លួនអាចធ្វើបានឡើយ ។ ក្រោយពីត្រឡប់មកនិងនាំជ័យលោកភីត្រឡប់មកជាមួយនេះ កេរ្តិ៍ឈ្មោះកញ្ញា សោម ស្រីនាថ ក៏មានការប្រែប្រួលច្រើនជាងមុនដែរ មានទស្សនិកជនស្គាល់កាន់តែច្រើន និងមានគេហៅធ្វើការងារជាបន្តបន្ទាប់ ទាំងការថតស្ពត និង ពិធីករ ។ ជាមួយនិងក្តីរំភើបនេះ កញ្ញា សោម ស្រីនាង ក៏បានរំលឹកទៅដល់ម្តាយរបស់ខ្លួនដែលបានទទួលមរណៈភាពដោយសារជំងឺមហារីកនាពកន្លងមកថា ស្តាយណាស់ដែលម្តាយរបស់នាងមិនបានឃើញនូវភាពជោគជ័យរបស់នាង ពេលនេះនាងធ្វើបានហើយ ។

 

 


ទោះជាយ៉ាងណាក្តី សោម ស្រីនាថ នៅតែមានភាពរឹងមាំ និងបន្តមើលថែទាំងប្អូនៗរបស់ខ្លួនក្នុងនាមជាឪពុកផង និងជាម្តាយផង ។ ពេលនេះនាងបានផ្អាកមិនទទួលថតរឿងភាគដូចមុនទេ ដោយនាងចង់ពង្រឹងការងារខាងផ្នែកពិធីករ និង បង្ហាញម៉ូដវិញ ដោយសារអាជីពទាំងពីរនេះ គឺស្រួលរកលុយជាងអាជីពសម្តែង ណាមួយមិនចាំបាច់ចំណាយពេលវេលាយូរ ៕


អត្ថបទ ៖ ម៉ា រីសា 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025