ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ឆ្នាំ ២០២៣នេះតារាបង្ហាញម៉ូដ និង ជាពិធីការិនី ចាន់ គង្ការ កាន់ជោគជ័យខ្លាំងក្នុងអាជីពសិល្បៈក៏ដូចជាការងាររកស៊ី នាងថែមទាំងមានគម្រោងធំៗជាច្រើនដែលត្រូវធ្វើនៅក្នុងឆ្នាំនេះ ប៉ុន្តែចំពោះគម្រោងរៀបការវិញ នាងសុំពន្យាពេលវេលាថែមមួយឆ្នាំទៀត បើទោះបីជាគូស្នេហ៍នាងរំអុកចង់រៀបការឆាប់ៗក្តី ។
ជួបជាមួយ ចាន់ គង្ការ កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា ឆ្នាំថ្មីនេះនាងងសប្បាយចិត្តខ្លាំង ព្រោះនាងបានរកឃើញអ្វីដែលជាខ្លួនឯង ហើយមិនឈឺក្បាលនិងពាក្យសម្តីរបស់អ្នកដទៃ ជាពិសេសនាងបានសម្រេចបំណងប្រាថ្នាធំៗជាច្រើនរបស់ខ្លួន ។ ទន្ទឹងនិងភាពជោគជ័យនេះ តារាបង្ហាញម៉ូដ ចាន់ គង្ការ ក៏លែងនឹកនាចង់រៀបការ បើទោះបីជាចំណងស្នេហ៍របស់នាងនិងបុរសបរទេសរូបនោះបានកើតឡើងជាច្រើនឆ្នាំក្តី ។
ឆ្នាំថ្មីនេះ ចាន់ គង្ការ ចូលវ័យ ៣១ ឆ្នាំហើយ តែនិយាយពីសម្រស់វិញ នាងតែអាចរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ ទៅថ្ងៃអនាគតនាងគ្មានគម្រោងនឹងវះកាត់កែសម្ផស្សត្រង់ចំណុចណាមួយទេ ដោយនាងជឿជាក់ថា អ្វីដែលនាងមានពីធម្មជាតិ គឺល្អគ្រប់គ្រាន់ហើយសម្រាប់នាង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា