ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

យូរី  ពេជ្រ ចរណៃ និងសិល្បករល្បីៗជាច្រើនរូបលេចធ្លោខ្លាំងក្នុងកម្មវិធីធំមួយកាលពីពីចុងសប្តាហ៍នេះ !

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

តារាចម្រៀង យូរី កញ្ញា ពេជ្រ ចរណៃ និង សិល្បករជាច្រើនរូបបានលេចធ្លោខ្លាំងក្នុងកម្មវិធីប្រគល់រង្វាន់របស់ក្រុមហ៊ុនធំមួយកាលពីចុងសប្តាហ៍នេះ ។​​ កញ្ញា យូរី , កញ្ញា ពេជ្រ ចរណៃ រួមជាមួយសិល្បករសិល្បករល្បីៗជាច្រើនរូបទៀតបានធ្វើឱ្យកក្រើកឆាកតន្រ្តីនៃកម្មវិធីប្រគល់រង្វាន់ធំរបស់ក្រុមហ៊ុនមួយកាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយ យូរី បានក្លាយជា BA ប្រចាំក្រុមហ៊ុននេះតែម្តង ។

 

 

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិចម៉ាក ល្បីយីហោ PZX Cambodia បានរៀបចំពិធីចាប់រង្វាន់ធំៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជន និង ម្ចាស់ដេប៉ូទូ ទាំងខេត្តក្រុងរបស់ខ្លួនយ៉ាងកក្រើក ក្នុងនោះរង្វាន់ធំជាងគេគឺ រថយន្តម៉ាក Toyota Raize សេរីថ្មីចុងក្រោយគេបង្អស់ ចំនួន1គ្រឿង រួមជាមួយរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត ។  លោក Heang Sopheak អគ្គនាយកក្រុមហ៊ុន PZX Cambodia បានមានប្រសាន៍ថា លោកធ្វើកម្មវិធីនេះឡើងគឺដើម្បីអបអរនូវជោគជ័យដែលក្រុមហ៊ុនរបស់លោក ក៏ដូចជាដើម្បីលើកទឹកចិត្តដល់ម្ចាស់ដេប៉ូតាមខេត្តក្រុងនីមួយៗ។


 


ក្រៅពីពិធីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ ក៏មានការប្រគុំតន្ត្រីក្រោមវត្តមានតារាកិត្តិយស ល្បីៗរួមមាន កញ្ញា យូរី លោក ឆាយ វីរៈយុទ្ធ ដែលជា BA ប្រចាំឱ្យក្រុមហ៊ុន និង កញ្ញា បាន មុន្នីល័ក្ខ មកច្រៀងបំពេរអារម្មណ៍ រាំច្រៀង សប្បាយបង្កើតបរិយាកាសរីករាយ មិនតែប៉ុណ្ណោះក៏មានការ សម្ដែងក្បាច់គុណល្បុក្កតោដ៏អស្ចារ្យ ញុំាងឱ្យកម្មវិធីកាន់តែមានភាពពិសេសអស្ចារ្យថែមមួយកម្រិត ។

 

 

កញ្ញា យូរី ដែលជា BA របស់ក្រុមហ៊ុននេះបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា នាងពិតជាសប្បាយរីករាយណាស់ដែលបានរួមការងារជាមួយក្រុមហ៊ុននេះ ។​ យូរី ក៏បានលើកយកបទច្រៀងល្បីរបស់ខ្លួនដែលមានចំណងជើងថា « តោង » មកច្រៀងនិងសម្តែងជូនអ្នកចូលរួមទស្សនា និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាពិសេសស្ទាយនៃការតុបតែងខ្លួនបែប ខ្យូតខ្យូត រួមជាមួយក្បាច់រាំរបស់នាងពិតជាទាក់ទាញខ្លាំងណាស់ ។ ក្រឡេកមកមើលកញ្ញា ពេជ្រ ចរណៃ ក៏មិនអន់ដែរ នាងបានបង្ហាញនូវក្បាច់គុនល្បុក្កតោជូនអ្នកទស្សនាយ៉ាងជក់ចិត្តឌិត អារម្មណ៍ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ផ្តល់ឱ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024