ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ករណីវាយប្រហារដោយកម្រប្រើកាំបិតនិងកាំភ្លើងនៅប្រទេសជប៉ុនស្លាប់មនុស្ស៤នាក់

បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្ស៤នាក់ត្រូវបានសម្លាប់នៅក្នុងករណីបាញ់ប្រហារនិងចាក់សម្លាប់ដោយកម្រនៅក្នុងប្រទេសជប៉ុន។

 

 

 

 

ជនដៃដល់ បានចាក់សម្លាប់ស្ត្រីម្នាក់ និងបាញ់ប្រហារលើប៉ូលីស២នាក់។ ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តNagano។ ជនរងគ្រោះទី៤ម្នាក់ទៀត ត្រូវបានប្រកាសថាស្លាប់នៅពេលក្រោយមក។

 

ប៉ូលីសជប៉ុនឱ្យដឹងថា ជនដៃដល់មានឈ្មោះថា Masanori Aoki អាយុ៣១ឆ្នាំ ជាកូនប្រុសរបស់អ្នកនយោបាយម្នាក់ប្រចាំនៅក្នុងតំបន់។

 

ហិង្សាកាំភ្លើង នៅតែជាករណីកម្រខ្លាំងបំផុតនៅក្នុងប្រទេសជប៉ុន ទោះជាកើតមានករណីឃាតកម្មលើលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីខែកក្កដាឆ្នាំមុនក៏ដោយ។

 

ការបាញ់ប្រហារលើក្រុមមន្ត្រីប៉ូលីស កាន់តែជាករណីកម្រទៅទៀត។ ករណីបាញ់ប្រហារលើប៉ូលីសកើតឡើងចុងក្រោយបំផុត កាលពីជាង៣០ឆ្នាំមុន។

 

 

 

 

 

ហេតុការណ៍កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលីសបានទទួលទូរស័ព្ទនៅម៉ោងប្រហែល១៦និង២៥នាទីម៉ោងក្នុងតំបន់ រាយការណ៍ថា មានបុរសម្នាក់ ដេញតាមស្ត្រីម្នាក់ហើយចាក់សម្លាប់ស្ត្រីនោះ។ យោងសារព័ត៌មានជប៉ុន។

 

សាក្សីដែលបានឃើញហេតុការណ៍ដែលធ្វើការនៅជិតកន្លែងកើតហេតុ បាននិយាយថា ការវាយប្រហារលើបុរសជាជនល្មើសលើជនរងគ្រោះទី១ បានធ្វើឡើងដោយប្រើកាំបិតប្រវែងប្រហែល៣០សង់ទីម៉ែត្រ។


ចេតនារបស់ជនដៃដល់ នៅមិនទាន់បានដឹងនៅឡើយ។ នៅពេលសាក្សីសួរជនល្មើសហេតុអីចាក់សម្លាប់ស្ត្រីរងគ្រោះ។ ជនដៃដល់បានតបថា «ខ្ញុំសម្លាប់នាងពីព្រោះចង់សម្លាប់»។


ជនល្មើស Aoki  ក្រោយមកបានបាញ់មន្ត្រីប៉ូលីសដែលទៅកាន់កន្លែងកើតហេតុ។


នៅមិនទាន់ច្បាស់នៅឡើយថាតើជនរងគ្រោះទី៤ស្លាប់ ដែលជាស្ត្រីវ័យចំណាស់ ស្លាប់បែបណា។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024