ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

នាវាយោធាជើងទឹកចិនQi Jiguang បំពេញទស្សនៈកិច្ចនៅប្រទេសវៀតណាម

នាវាហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកចិន Qi Jiguang បានចូលចតនៅទីក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចសុឆន្ទៈរយៈពេល២ថ្ងៃ ដែលជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់នាវាមួយនេះទៅកាន់ប្រទេសវៀតណាមដែលជាប្រទេសជិតខាងនិងប្រទេសចិន។

 

 

 

 

នាវាហ្វឹកហ្វឺននេះ ស្ថិតនៅក្នុងបេសកកម្មទស្សនកិច្ចនិងហ្វឹកហ្វឺនដែនទឹកសមុទ្រឆ្ងាយ ដែលប្រទេសវៀតណាមជាចំណតទី១របស់នាវានេះ។

 

ពេលទៅដល់ដែនទឹកសមុទ្រប្រទេសវៀតណាម នាវាយោធាជើងទឹកប្រទេសចិនដែលមានទាំងទង់ជាតិប្រទេសចិននិងវៀតណាម ទទួលបានការស្វាគមន៍ពីតំណាងយោធាវៀតណាម, មន្ត្រីជាន់ខ្ពស់ជាមួយមន្ត្រីទូតប្រទេសចិនប្រចាំប្រទេសវៀតណាម, និងតំណាងស្ថាប័នដែលទទួលបានការឧបត្ថម្ភមូលនិធិរបស់ប្រទេសចិន, និងពលរដ្ឋចិននៅវៀតណាម។

 

«ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ឈរ​លើ​នាវា​របស់​កងទ័ពជើងទឹក​ចិន។ ខ្ញុំ គ្មានអ្វីដែលមានកិត្តិយស និងមោទកភាពជាងនេះឡើយ»។ នេះជាការលើកឡើងរបស់Yu Hua ពលរដ្ឋចិនរស់នៅប្រទេសវៀតណាម។

 

«យើងត្រៀមជាពិសេសស្វាគមន៍នាវាយោធាជើងទឹកចិនQi Jiguang។ ពិតជាសប្បាយចិត្តខ្លាំងដែលបានឃើញនាវាយោធាជើងទឹករបស់ប្រទេសយើងនៅក្នុងប្រទេសផ្សេងទៀត។ ពិតជារីករាយខ្លាំង»។ នេះជាការលើកឡើងរបស់លោក Jiang Zhupeng ដែលបច្ចុប្បន្នជាបុគ្គលិកបំរើការងារក្នុងស្ថាប័នដែលឧបត្ថម្ភទុនដោយប្រទេសចិននៅក្នុងប្រទេសវៀតណាម។

 

ក្នុងការស្នាក់នៅរយៈពេល២ថ្ងៃនៅប្រទេសវៀតណាម  មន្ត្រីនៅលើនាវាយោធាជើងទឹកចិន នឹងបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម និងមានការផ្លាស់ប្តូរវិជ្ជាជីវៈជាមួយសមភាគីវៀតណាម។ ជាមួយគ្នាភាគីទាំងពីរចិននិងវៀតណាមក៏មានការប្រកួតកីឡាមិត្តភាពផងដែរ។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024