ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
បើទោះបីជាពេលថ្មីៗនេះតារាបង្ហាញម៉ូដ ហង្ស សុរិយាន់ ទទួលរងនូវរឿងមិនល្អជាច្រើនក្តី ក៏នាងមិនបានតបតអ្វីច្រើនដែរ នាងសំងំដើម្បីធ្វើរឿងធំមួយទៀតដែលត្រៀមនឹងបង្ហាញក្នុងពេលឆាប់ៗខាងមុខ ។
តារាបង្ហាញម៉ូដ និងធ្លាប់ជាអតីតបវរកញ្ញា Miss Grand Cambodia 2022 លំដាប់រងទី ១ ហង្ស សុរិយាន់ កំពុងទទួលរងនូវរឿងមិនល្អជាច្រើន។ តែទោះជាយ៉ាងនេះក្តីកញ្ញាសំងំឈឹង មិនតបតអ្វីទាំងអស់ ផ្ទុយទៅវិញនាងរងចាំឱកាសល្អ នាងនឹងលេចមុខក្នុងការប្រកួតថ្មីមួយទៀត ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហង្ស សុរិយាន់ ត្រូវបានក្រុមហ៊ុនមហាហង្សប្រកាសឱ្យយកឆៀងនិង មកុដ ទៅសងក្រុមហ៊ុនវិញ បន្ទាប់ពីនាងបានលាលែងតំណែងជា Miss Grand Cambodia 2022 លំដាប់រងទី ១ ចោលអស់ជាច្រើនខែ ។ ចំពោះរឿងនេះផងដែរ ហង្ស សុរិយាន់ សុំរក្សាភាពស្ងប់ស្ងាត់ ហើយក៏មិនចង់ឈ្នះ ឬតបតអ្វីច្រើនដែរ ។
ទន្ទឹងនិងការបង្ហាញមុខក្នុងកម្មវិធី Miss Grand Cambodia 2023 ទាំង ២៥ រូបកាលពីពេលថ្មីៗនេះ ហង្ស សុរិយាន់ បានបង្ហាញតម្រុយថ្មីមួយទៀតថា នាងមានគម្រោងនឹងចូលរួមប្រកួតក្នុងកម្មវិធីធំមួយ ដើម្បីដណ្តើមមកុដសាជាថ្មី ។
ជាមួយនិងភាពជឿជាក់នេះ ហង្ស សុរិយា បានបន្ថែមទៀតថា អាយុមិនសំខាន់នោះទេ អ្វីដែលសំខាន់ គឺសមត្ថភាព និងភាពជឿជាក់លើខ្លួនឯង ណាមួយអាយុរបស់នាងក៏មិនច្រើនដល់ថ្នាក់មិនអាចចូលរួមប្រកួតក្នុងកម្មវិធីមួយចំនួនដែរ ។
មិនដឹងថា តើតារាស្រីរូបនេះនឹងចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាណាមួយទេ ប្រសិនបើចង់ដឹងច្បាស់មានតែរងចាំតាមដានទាំងអស់គ្នា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច