ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកលោតទឹកជំនាញ៣នាក់បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងមួយនៃប្រទេសហ្គាតេម៉ាឡា 

២៣ ឧសភា ២០២៣ | កីឡា

 

កីឡាករលោតទឹក 3 រូបដ៏ល្អបំផុតលើពិភពលោកបានយកជំនាញនិងសមត្ថភាពរបស់ខ្លួនទៅបង្ហាញនៅក្នុងការប្រកួតដែលធ្វើឡើងក្នុងព្រៃធម្មជាតិដ៏ឆ្ងាយពីទីប្រជុំជនចម្ងាយ 1500 ក្នុងប្រទេស ហ្គាតេម៉ាឡា ។

 

 

ម្ចាស់ជើងឯកលោតទឹកពីលើភ្នំ Cliff Diving ចំណាត់ថ្នាក់ពិភពលោកចំនួន 6 សម័យ Rhiannan Iffland រួមជាមួយកីឡាករ Jonathan Paredes ដែលឈ្នះជើងឯកពិភពលោកនៅឆ្នាំ 2017 និងម្ចាស់ជើងឯកពិភពលោកឆ្នាំ 2009 កីឡាករ Orlando Duque បានបញ្ចេញសមត្ថភាពក្នុងការលោតទឹករៀងៗខ្លួនសម្រាប់ការប្រកួតចំនួន 6 ថ្ងៃនៅ 3 ទំបន់ផ្សេងគ្នាទូទាំងបណ្តាប្រទេសនៅអាមេរិកកណ្តាល។

 


ការប្រកួតលោតទឹកវគ្គដំបូងនេះបានធ្វើឡើងនៅជ្រលងភ្នំ Rio Dulce ដែលជារមណីយដ្ឋានទឹកឆ្លាក់ចេញពីភ្នំថ្មកំបោរនៅភាគខាងកើតនៃប្រទេសហ្គាតេម៉ាឡា។
ការប្រកួតលើកទីពីរនឹងត្រូវបានធ្វើឡើងនៅបឹង Atitlan ដែលមានកម្ពស់ 1560 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយហ៊ុព័ទ្ធដោយភ្នំភ្លើងដ៏ធំចំនួនបី។ ខណៈដែលការប្រកួតលោតទឹកវគ្គចុងក្រោយដែលជាវគ្គលំបាកបំផុត ដោយអ្នកទាំងបីបានធ្វើដំណើរទៅកាន់ទឹកធ្លាក់ខ្ពស់បំផុតរបស់ប្រទេសនេះនៅ Los Amates ។រដូវកាលថ្មីនៃស៊េរីលោតទឹក Red Bull ចាប់ផ្តើមនៅបូស្តុននៅថ្ងៃទី 3 ខែមិថុនា នេះ។

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024