ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោហ៊ុនសែននឹងត្រឡប់មកបន្តសកម្មភាពប្រកួតវិញនៅរសៀលនេះ

២៣ ឧសភា ២០២៣ | កីឡា

 

ការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្ត វគ្គសន្សំពិន្ទុនៅក្នុងពូល នឹងត្រឡប់មកបន្តសកម្មភាពប្រកួតវិញ នៅរសៀលថ្ងៃទី ២៣ ឧសភា ។សំរាប់ការប្រកួតនៅសប្តាហ៍នេះ មានចំនួន៤គូ ដោយក្នុងនោះនៅថ្ងៃអង្គារ៍ ទី២៣ ឧសភា 
គូទី១ កំពត អេហ្វស៊ី នឹងត្រូវជួប ភ្នំពេញហ្កាឡាក់ស៊ី នៅទីលានបាល់ទាត់វិទ្យាល័យព្រះរាជសម្ភារ
គូទី២ ខេត្តព្រះសីហនុ នឹងត្រូវជួប មន្ទីរ អយក ខេត្តកំពង់ស្ពឺ នៅទីលានបាល់ទាត់អនុវិទ្យាល័យសម្តេចឪ។
នៅថ្ងៃពុធ ទី២៤ឧសភា ក៏មានការប្រកួត២គូ ទៀងផងដែរ 

 


គូទី១ មន្ទីរ អយក ខេត្តកំពង់ចាម នឹងត្រូវជួប ខេត្តកណ្តាល នៅទីលានបាល់ទាត់វិទ្យាល័យព្រះសីហនុ
គូទី២ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នឹងត្រូវជួប ខេត្តស្វាយរៀង នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនមេមត់
 គ្រប់ការប្រកួតទាំង៤គូខាងលើនេះ នឹងចាប់ផ្តើមការប្រកួតចាប់ពីម៉ោង ៣និង៣០នាទីរសៀលតទៅ ៕

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024