ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ម្ចាស់ជើងឯកពិភពលោក Francesco Bagnaia របស់ក្រុមប្រណាំង Ducati បានឈ្នះការប្រកួតបើករដូវកាល Portuguese Grand Prix កាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករជើងខ្លាំង Marc Marquez បានធ្លាក់ចេញពីការប្រណាំងមុនកាលកំណត់ដោយសារតែប៉ះទង្គិចគ្នាដួលចេញពីការប្រណាំង។Bagnaia បានឈ្នះការប្រណាំងលើកដំបូងដែលមិនធ្លាប់មានរបស់ MotoGP កាលពីថ្ងៃសៅរ៍ ហើយការទទួលជ័យជម្នះក្នុងការប្រណាំងកាលពីថ្ងៃអាទិត្យ ដែលគាត់បានគ្រប់គ្រងការនាំមុខ 25 ពិន្ទុទៀត លើកំពូលតារាង។
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះថែមទាំងបានអបអរជ័យជម្នះរបស់គេជាមួយនឹងការអបអរគ្រាប់បាល់របស់ Cristiano Ronaldo របស់តារាបាល់ទាត់ព័រទុយហ្គាល់ ដែលធ្វើអោយអ្នកគាំទ្រជាច្រើនពេញចិត្ត។
ក្នុងការប្រកួតនេះ Marc Marquez ដែលបានដួលនោះ ព្យាយាមឡើងដល់លេខបីរបស់គេវិញ ដោយបានច្រាន Jorge Martin របស់ Pramac Racing មុនពេល Oliveira របស់ក្រុម Honda ទាំងពីរបានធ្លាក់ចេញពីការប្រណាំង។Bagnaia នាំមុខគេដោយមាន 37 ពិន្ទុជាមួយនឹង Vinales ទីពីរ (25 ពិន្ទុ) និង Bezzecchi (16) ទីបី។