ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ស្ត្រីជនជាតិអាមេរិកម្នាក់បរិច្ចាគផ្ទៃដីរាប់ម៉ឺនហិកតាដើម្បីបង្កើតឧទ្យានជាតិនៅប្រទេសឈីលី

មូលនិធិ Rewilding Chile Foundation បានប្រកាសកាលពីសប្តាហ៍មុនអំពីការបរិច្ចាគផ្ទៃដីជិត១០ម៉ឺនហិកតាសម្រាប់ការបង្កើតឧទ្យានជាតិថ្មីមួយនៅទីក្រុង Magallanes នៅប្រទេសឈីលីដើម្បីលើកកម្ពស់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងភាពសម្បូរបែបនៃរុក្ខជាតិ និងសត្វព្រៃរស់នៅលើទឹកដីនេះ។

 

 

 

 

អ្នកស្រី Kristine Tompkins ជាសហស្ថាបនិក និងជាប្រធានអង្គការ Rewilding Chile បានជួបជាមួយប្រធានាធិបតីឈីលីលោក Gabriel Boric ដើម្បីធ្វើការបរិច្ចាគផ្ទៃដីទំហំ ៩៣ ៤៩២ ហិកតាសម្រាប់ការបង្កើតឧទ្យានជាតិថ្មី។

 

កម្មវិធីដើម្បីការពារសត្វក្តាន់ Huemul ជាប្រភេទសត្វក្តាន់មួយប្រភេទនៅភាគខាងត្បូងប្រទេសឈីលីដែលជិតផុតពូជនោះនឹងត្រូវបានអនុវត្តតាមរយៈការបង្កើតច្រករបៀងជីវសាស្រ្តនៃគម្រោងការបង្កើតឧទ្យានជាតិនៅលើផ្ទៃដីនេះ។

 

មូលនិធិ Rewilding Chile Foundation របស់អ្នកស្រី Tompkins និងក្រសួងកសិកម្មប្រទេសឈីលីបាននិយាយថា «ច្រករបៀងជាតិនៃសត្វក្ដាន់ Huemul »នេះនឹងត្រូវបានបង្កើតឡើងពីតំបន់ការពារដោយរដ្ឋដែលមានទំនាក់ទំនងគ្នាប្រហែល ១៦ រួមជាមួយគំនិតផ្តួចផ្តើមអភិរក្សឯកជនផ្សេងទៀត។

 

 

 

 

 


Huemul គឺជាសត្វក្តាន់មួយប្រភេទក្នុងចំណោមសត្វក្តាន់២ប្រភេទដែលត្រូវបានរកឃើញតែនៅក្នុងព្រៃ Patagonian នៅប្រទេសអាហ្សង់ទីន និងឈីលីប៉ុន្តែការរិចរិលនៃទីជម្រកបានកាត់បន្ថយសត្វក្ដាន់ huemul មកនៅតិចជាង ១% នៃចំនួនសត្វក្ដាន់កាលពីមុន។

 

នេះបើយោងតាមទិន្នន័យរបស់ក្រសួង។
សត្វក្ដាន់ Huemuls ពេញវ័យដែលគេហៅថា Guemuls នោះអាចមានប្រវែងដងខ្លួនប្រហែល ១.៥៥ ម៉ែត្រជាមួយកម្ពស់ពី ៨០ ទៅ ៩០ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៦៨ គីឡូក្រាម។ សត្វក្ដាន់ទាំងនេះគឺជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារ និងអាចមានជីវិតរស់បានប្រហែល ១៤ ឆ្នាំ៕

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024