ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ហាងលក់នំពុម្ព “ប្រដាប់ភេទ” នៅកោះបាលីក្លាយជាទីចាប់អារម្មណ៍របស់ទេសចរ

២៤ មីនា ២០២៣ | កម្សាន្ដ

 ហាងលក់នំពុម្ពមួយកន្លែងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីបានទទួលការចាប់អារម្មណ៍ខ្លាំងពីអតិថិជន និងនៅលើបណ្ដាញសង្គម ដោយសាររូបរាងនំរបស់ពួកគេគឺដូចជាសរីរាង្គបន្តពូជរបស់មនុស្ស។  ហាងលក់នំមួយកន្លែងនៅកោះបាលី ដែលជាកោះទេសចរណ៍ដ៏ល្បីនៅប្រទេសឥណ្ឌូណេស៊ី កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីនំពុម្ពដែលមានរូបរាងដូចជាសរីរាង្គបន្តពូជរបស់មនុស្សរបស់ពួកគេ បានក្លាយជាប្រធានបទល្បីនៅលើបណ្តាញសង្គម។

 


ហាងកម្ពស់ពីរជាន់មានឈ្មោះថា Mr & Mrs Dick (មីស្ទើ អេន មីស៊ីស ឌីក) បានបើកទ្វារនៅលើដងផ្លូវដែលកកកុញដោយអ្នកដំណើរនិងភ្ញៀវទេសចរ នៅក្នុងតំបន់ Seminyak (សេមីនយ៉ាក់) របស់កោះបាលី។ អតិថិជនអាចទិញ នំពុម្ពរសជាតិផ្អែមជាមួយនឹង topping ជាច្រើនជម្រើសនៅហាងដែលតុបតែងពណ៌ផ្កាឈូកក្នុងតម្លៃខ្ទង់ ២,៥ ដុល្លារ ក្នុងមួយនំ។

 


លោក Carlo (ខាឡូ) ជាម្ចាស់ហាងជនជាតិអូស្ត្រាលីបានឱ្យដឹងថា បន្ទាប់ពីកូវីដរាតត្បាតប៉ុន្មានឆ្នាំ មនុស្សគ្រប់គ្នាមានអារម្មណ៍តានតឹង ធ្លាក់ទឹកចិត្ត និងសោកសៅ ដូច្នេះហើយបានជាហាងរបស់លោកចង់បង្កើតអ្វីមួយដែលអាចបង្កភាពរីករាយដល់អតិថិជន។ចាប់តាំងពីបើកដំណើរការនៅក្នុងខែតុលាឆ្នាំមុន ហាងមួយនេះបានទាក់ទាញអតិថិជនក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរបរទេសជាហូរហែ ដោយភាគច្រើនពួកគេហាងនោះតាមរយៈរូបភាពដែលចែកចាយលើបណ្ដាញសង្គម។

 


អតិថិជនម្នាក់បាននិយាយថា រូបរាងនំនៅទីនេះមើលទៅពិតជាដូចជាសរីរាង្គបន្តពូជរបស់មនុស្សខ្លាំង ប៉ុន្តែវាគួរឱ្យចាប់អារម្មណ៍ និងមិនជាបញ្ហាជាសម្រាប់នាងឡើយ ព្រោះវាគ្រាន់តែជារូបរាងរបស់នំប៉ុណ្ណោះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024