ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

«សង្រ្កាន្ត NNP» ប្រជុំដោយផ្ទាំងទស្សនីយភាពសិល្បៈចម្រុះ ល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តជាច្រើនចាប់ផ្ដើមពីថ្ងៃនេះហើយ! 

២៤ មីនា ២០២៣ | កម្សាន្ដ



«សង្រ្កាន្ត NNP» ប្រមូលផ្ដុំដោយផ្ទាំងទស្សនីយភាពសិល្បៈចម្រុះ និងល្បែងប្រជាប្រិយខ្មែរ រួមទាំងការប្រគំតន្ត្រីពីសំណាក់តារាល្បីៗនៅកម្ពុជាបានចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣នេះតទៅហើយ ដែលទីតាំងនៅជាប់របងស្ថានីយទូរទស្សន៍ PNN ផ្ទាល់តែម្ដង។

 

«សង្រ្កាន្ត NNP» ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកស្រី ទ្រី ដាណា បានកំពុងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤,២៥ និង២៦ ខែមីនា ឆ្នាំ២០២៣នេះ ទីតាំងនៅជាប់របងស្ថានីយទូរទស្សន៍ PNN ផ្ទាល់តែម្ដង។

 

 

ព្រឹត្តិការណ៍សង្រ្កាន្តដ៏ធំអស្ចារ្យនេះ ប្រជុំដោយផ្ទាំងទស្សនីយភាពសិល្បៈចម្រុះ ល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន រួមទាំងការប្រគំតន្ត្រីពីសំណាក់តារាល្បីៗនៅកម្ពុជា និងមានស្តង់ដាក់តាំងលក់ផលិតផលផងដែរ។

 

 

ទៀតសោត តាមរោងសម្តែងនិមួយៗមានដូចជា យុទ្ធក្រមខម គុនល្បុក្កតោ ល្ខោនខោល របាំត្រុដិ របាំក្ងោកប៉ៃលិន របាំប្រពៃណីខ្មែរ ការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរបុរាណ និងល្បែងប្រជាប្រិយខ្មែរ ដូចជា វាយក្អម ទាញព្រ័ត្រ លោតប៉ាវ ផ្លុំកូនបាល់ ស្ករគ្រាប់ចេញពីម៉្សៅ និង បូមទឹកដាក់ដបជាដើម។ បន្ថែមពីលើនោះ មានការបាញ់ទឹកលេងកម្សាន្ត និងការប្រគុំតន្រីពេលល្ងាចផងដែរ។

 

 

ក្នុងថ្ងៃទី១នៃ «សង្រ្កាន្ត NNP» នេះដែរ សិល្បករ-សិល្បការនីល្បីៗជាច្រើនបានចូលរួមអបអរ និងបានអំពាវនាវឱ្យពុកម៉ែបងប្អូនមកទទួលយកភាពសប្បាយរីករាយនេះទាំងអស់គ្នា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់នាពាក់កណ្តាលខែមេសាខាងមុខ។

 

 

សូមជម្រាបថា «សង្រ្កាន្ត NNP» រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤,២៥ និង២៦ ខែមីនា ឆ្នាំ២០២៣ ដែលទីតាំងនៅជាប់របងស្ថានីយទូរទស្សន៍ PNN ជិតវិមានឈ្នះ-ឈ្នះ និងជិតពហុកីឡដ្ឋានជាតិមរតកតេជោ ជាធំទូលាយអាចរៀបចំកម្មវិធីតាំងពិរព័ណ៌ និងព្រឹត្តិការណ៍ផ្សេងៗ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024