ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ជាមោទកភាពសម្រាប់តារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ ដោយកញ្ញាបានកំពុងត្រៀមហោះចេញទៅសម្តែងគុនល្បុក្កតោ នៅសហរដ្ឋអាមេរិកជាលើកទីដំបូង នាចុងខែមីនានេះ។
តារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ ថ្មីៗនេះបានបង្ហើបថា កញ្ញាបានកំពុងត្រៀមចេញទៅសម្តែងគុនល្បុក្កតោ នៅសហរដ្ឋអាមេរិក ជាលើកដំបូង នាចុងខែមីនានេះ តែការសម្តែងនឹងត្រូវធ្វើឡើងនៅអំឡុងថ្ងៃបុណ្យចូលខ្មែរខាងមុខ។
តារាសម្តែងជំនាញគុនល្បុក្កតោរូបនេះឱកាសចេញទៅសម្តែងឯនាយសមុទ្រលើកទី១នេះ គឺដោយសារមានការគាំទ្រ និងការស្នើរសុំពីបងប្អូនខ្មែររបស់នៅទីនោះ ទើបលោក ស៊ុប សក្ខរា អ្នករៀបចំព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២២ រៀបចំឱ្យកញ្ញាបានចេញទៅសម្តែងនៅទីនោះតែម្តង។
ក្នុងនោះ គម្រោងធំរបស់នាងគឺទៅសម្តែងក្បាច់គុនល្បុក្កតោ តែប្រសិនបើមានការស្នើរសុំឱ្យរាំរបាំបុរាណបន្ថែមក៏នាងអាចធ្វើបាន ព្រោះនាងផ្ទាល់ក៏ចេះរាំរបាំបុរាណផងដែរ។
តារាស្រីជំនាញគុនល្បុក្កតោរូបស្រស់នេះ ចាត់នេះជាឱកាសពិសេសដែលយើងអាចបង្ហាញ លើកស្ទួយសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ហើយនាងពិតជារំភើបចំពោះឱកាសចេញទៅសម្តែងនៅសហរដ្ឋអាមេរិកលើកដំបូងនេះ។
តាមគម្រោង ពេជ្រ ចរណៃ នឹងធ្វើដំណើរចេញទៅសហរដ្ឋអាមេរិកនៅចុងខែមីនា និងគ្រោងត្រឡប់មកវិញនៅចុងខែឧសភា ឆ្នាំ២០២៣។ បំណងធំនៃការហោះចេញទៅសហរដ្ឋអាមេរិក លើកនេះគឺដើម្បីផ្សព្វផ្សាយ និងសម្តែងគុនល្បុក្កតោខ្មែរឱ្យប្រជាជនខ្មែរនៅសហរដ្ឋអាមេរិកបានទស្សនាកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច