ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ម្ចាស់មកុដ Miss Petite Global 2022 សារី ស្រីពេជ្រ ចង្អុលបង្ហាញគន្លឹះជោគជ័យក្នុងការប្រកួតលើឆាកអន្តរជាតិទៅកាន់ Miss Petite Global Cambodia 2023

២២ មីនា ២០២៣ | កម្សាន្ដ

 

បន្ទាប់ពី CIM រៀបចំពិធីបំពាក់មកុដ និងឈៀងថ្មីឱ្យ កញ្ញា សូ ដាណា ជា Miss Petite Global Cambodia 2023 រួចមក កញ្ញា សារី ស្រីពេជ្រ Miss Petite Global 2022 បានបង្ហាញគន្លឹះជោគជ័យក្នុងការប្រកួតនៅឆាកអន្តរជាតិឱ្យទៅបវរកញ្ញាជំនាន់ថ្មី។  សារី ស្រីពេជ្រ ម្ចាស់មកុដ Miss Petite Global 2022 ជាស្រ្តីខ្មែរដំបូងបង្អស់ដែលបានបំបែកកំណត់ត្រាដណ្តើមមកុដពីឆាកអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី។

 

ក្រោយដណ្តើមបានមកុដពីឆាកអន្តរជាមក ស្រីពេជ្រ ប្រតិបត្តខ្លួនយ៉ាងខ្ជាប់ខ្ជួន និងបានចូលរួមការងារសិល្បៈ ការងារសង្គម ក៏ដូចជាកម្មវិធីសប្បុរសធម៌ច្រើនជាហូរហែរ ក្នុងតំណែងជា Miss Petite Global 2022។

 

 

ក្រឡេកទៅមើល ក្រុមហ៊ុន Cambodia International Models (CIM) ថ្មីៗនេះ បានរៀបចំពិធីបំពាក់មកុដ និងឈៀងថ្មីឱ្យ កញ្ញា សូ ដាណា ជា Miss Petite Global Cambodia 2023 ត្រៀមតំណាងឱ្យជាតិកម្ពុជាចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នៅអំឡុងខែឧសភាខាងមុខនេះ។

 


 
បន្ទាប់ពី CIM រកឃើញ Miss Petite Global Cambodia 2023 ជំនួសឱ្យខ្លួន កញ្ញា សារី ស្រីពេជ្រ ក្នុងនាមម្ចាស់មកុដ Miss Petite Global 2022 បានធ្វើការចង្អុលបង្ហាញគន្លឹះជោគជ័យក្នុងការប្រកួតនៅឆាកអន្តរជាតិ និងតិចនិចធ្វើយ៉ាងណាដើម្បីដណ្តើមយកមកុដពីឆាកអន្តរជាតិឱ្យទៅ កញ្ញា សូ ដាណា ជា Miss Petite Global Cambodia 2023 ។

 


បន្ថែមពីលើការចង្អុលបង្ហាញចំនុចសំខាន់ក្នុងការត្រៀមខ្លួនហើយនោះ បវរកញ្ញារាងតូចច្រឡឹងនេះ ក៏រីករាយក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ទៅកាន់ កញ្ញា សូ ដាណា ជា Miss Petite Global Cambodia 2023 ដែលកំពុងត្រៀមចេញទៅប្រកួតនៅឆាកអន្តរជាតិឆាប់ៗនេះ។

 


សូមជម្រាបថា កញ្ញា សូ ដាណា មានឈ្មោះពិតថា សុខ ណា អាយុ ២៨ឆ្នាំ។ នាងជាតារាម៉ូដែលតាំងពីឆ្នាំ២០១៦ បច្ចុប្បន្ននាងជាម្ចាស់សាឡន និងគ្លីនីកកែសម្ផស្ស N5 Beauty។ Miss Petite Global Cambodia 2023 នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Petite Global 2023 នៅប្រទេសម៉ាឡេស៊ី អំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីដណ្តើមយកមកុដ Miss Petite Global ដែលបច្ចុប្បន្នកញ្ញា សារី ស្រីពេជ្រ ជាអ្នកគ្រប់គ្រង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024