ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តួ John Wick វគ្គ៤ ជួបជុំគ្នាក្នុងពិធីសម្ពោធបញ្ចាំងធំនៅហូលីវូដ

២២ មីនា ២០២៣ | កម្សាន្ដ

 

 
 ភាពយន្តបែបវាយប្រហារ John Wick (ចន វីក) វគ្គបួន បានសម្ពោធចាក់បញ្ចាំងនៅហូលីវូដ ក្រោមការចូលរួមរបស់តួល្បីៗជាច្រើនដែលបានលេចវត្តមានក្នុងខ្សែភាពយន្តនេះ។តារាសម្ដែងពីភាពយន្ត John Wick (ចន វីក) វគ្គថ្មី បានបង្ហាញវត្តមានយ៉ាងព្រោងព្រាតលើកម្រាលព្រំក្រហមនៃកម្មវិធីសម្ពោធភាពយន្ត ដែលបានប្រព្រឹត្តិទៅនៅតំបន់ហូលីវូដ សហរដ្ឋអាមេរិក។

 

 

 

 ក្នុងនោះគេឃើញវត្តមានតារាសម្ដែង Keanu Reeves (ឃីណូ រីវស៍) ដែលសម្ដែងជាតួអង្គឯក, តារាក្បាច់គុនហុងកុង កុំកុំ, តារាសម្ដែង Laurence Fishburne (ឡរ៉េនស៍ ហ្វីសបឺន), តារាទូរទស្សន៍អង់គ្លេស Ian McShane (អៀន ម៉កហ្សេន) និងតារាក្បាច់គុនរបស់អង់គ្លេស Scott Adkins (ស្កុត អេដគីនស៍) ជាដើម។ 

 

 

នៅក្នុងវគ្គថ្មីនេះ ទស្សនិកជននឹងបានឃើញតួអង្គឃាតកដៃឆៅ John Wick (ចន វីក) រកឃើញផែនការដើម្បីកម្ចាត់បក្ស High Table (ហាយ ថេបប៊ល) ដើម្បីទទួលបានសេរីភាពឡើងវិញ។ ប៉ុន្តែដើម្បីសម្រេចផែនការនេះ រូបគេត្រូវប្រឈមមុខនឹងសត្រូវថ្មីម្នាក់។

 

 

 គួរបញ្ជាក់ថាភាពយន្ត John Wick (ចន វីក) វគ្គបួននេះ នឹងជាវគ្គចុងក្រោយដែលមានវត្តមានតារាសម្ដែង Lance Reddick (ឡេនស៍ រ៉េដឌីក) ព្រោះថាលោកបានលាចាកលោកកាលពីប៉ុន្មានថ្ងៃមុន ដែលរឿងនេះបានផ្ដល់ជាក្ដីទុក្ខសោកយ៉ាងខ្លាំងដល់តារាសម្ដែងរួមគ្នា។ ភាពយន្ត John Wick (ចន វីក) វគ្គបួនជាស្នាដៃរបស់អ្នកដឹកនាំរឿង Chad Stahelski (ឆាត ស្តាហេលស្គី) ហើយនឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៤ ខែមីនានេះតទៅ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024