ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់ បានអបអរសាទរដល់ទិវាជាតិ St Patrick (សេន ផេទ្រីក) ជាមួយក្បូនដង្ហែដ៏ធំ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
អ្នកសម្ដែងក្នុងសម្លៀកបំពាក់ចម្រុះពណ៌បានដើរកាត់កណ្តាលទីក្រុងឌុយប្លាំង នៃប្រទេសអៀរឡង់ ក្នុងក្បួនដង្ហែដ៏ធំមួយដើម្បីអបអរសាទរដល់ទិវាជាតិ St Patrick (សេន ផេទ្រីក) ដែលតែងប្រារព្ធនៅរៀងរាល់ឆ្នាំនៅថ្ងៃទី១៧ មីនា។
ដោយឡែកក្រឡេកទៅមើលទស្សនិកជនជាអ្នកចូលរួមអបអរក្បួនដង្ហែនេះ បានស្លៀកបំពាក់ពណ៌បៃតង ហើយពួកបានស្វាគមន៍ដល់ក្បួនដង្ហែយ៉ាងរីករាយ។សូមបញ្ជាក់ថា ទិវាជាតិ St Patrick (សេន ផេទ្រីក) ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងឧទ្ទិសដល់ព្រះជាម្ចាស់ Saint Patrick (សេន ផេទ្រីក) ដោយប្រារព្ធឡើងនៅតាមទីក្រុង និងតាមភូមិជាច្រើននៅជុំវិញប្រទេស។
ក្រៅតែពីប្រទេសអៀរឡង់ ទិវា St Patrick (សេន ផេទ្រីក) ក៏ត្រូវបានប្រារព្ធក្នុងបណ្ដាប្រទេសផ្សេងទៀតផងដែរ ក្នុងថ្ងៃជាមួយគ្នានេះ មានដូចជាចក្រភពអង់គ្លេស ប្រទេសកាណាដា សហរដ្ឋអាមេរិក ប្រទេសអាហ្សង់ទីន និងប្រទេសអូស្ត្រាលីជាដើម។
ទិវា St Patrick (សេន ផេទ្រីក) បានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសអៀរឡង់ កាលពីឆ្នាំ ១៩០៣ រយៈពេលរាប់រយឆ្នាំក្រោយក្បួនដង្ហែនៃទិវានេះត្រូវបានរៀបចំជាលើកដំបូងនៅអាមេរិកខាងជើង៕
ប្រែសម្រួល៖ វ៉ាន់ថន