ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានបញ្ចប់ការចុះពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing 2022/23

១៧ មីនា ២០២៣ | កីឡា

 

ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានបញ្ចប់ការចុះជួបជាមួយបណ្ដាក្លិបទាំង១២ នៅក្នុងក្របខ័នលីគ១ និង លីគ២ ដោយជោគជ័យ កាលពីថ្ងៃអង្គារកន្លងទៅ ។ក្រោមវត្តមានរបស់លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា រួមជាមួយ កញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លិបបាល់ទាត់របស់ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌានព្រីមៀរលីគផងដែរ ។

 

 

សូមបញ្ជាក់ថា គោលបំណងនៃការចុះជួបជាមួយបណ្ដាក្លិបទាំង១២នេះគឺ ដើម្បីពិភាក្សាគ្នា ពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារមួយចំនួន ដែលបានចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing 2022/23 ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័នជាក់ស្ដែងនៅក្នុងក្លិប អោយស្របតាមច្បាប់ ឬ លក្ខខ័ណ្ឌសមស្របរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីផងដែរ ។

 

 

គួរឱ្យដឹងផងដែរថាក្រោយពីបានចុះជួបជាមួយក្លិបទាំងអស់ កញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លិបបាល់ទាត់ បានវាយតម្លៃខ្ពស់ ចំពោះក្លិបទាំងអស់មិនថាលីគ១ និងលីគ២ ដែលបានខិតខំបំពេញឯកសារសម្រាប់ AFC និង CPL បានយ៉ាងច្រើនបើយើងប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ហើយម្យ៉ាងទៀតពួតគាត់ពិតជាមានសហការបានល្អ និង ខិតខំអភិវឌ្ឍក្លិបរបស់ខ្លួនឱ្យកាន់តែអាជីពថែមទៀតផង ៕

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024