ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣

ការប្រណាំងអូដ្ឋនៅអារ៉ាប៊ី សាអូឌីតដែលប្រាក់រង្វាន់ដល់ទៅ ២១លានដុល្លារ 

១៧ មីនា ២០២៣ | កីឡា

 

នៅកណ្តាលវាលខ្សាច់ដ៏ស្ងួតនៃ Al Ula នៅភាគពាយ័ព្យប្រទេសអារ៉ាប៊ីសាអូឌីត ទស្សនិកជនបានប្រមូលផ្តុំគ្នាសម្រាប់ការទស្សនានៃការប្រណាំងសត្វអូដ្ឋ ជាកីឡាប្រពៃណីដ៏ពេញនិយម។ជាមួយនឹងរង្វាន់ច្រើនជាង 21 លានដុល្លារអាមេរិក ការប្រណាំងនេះត្រូវបានគេនិយាយថាជាការប្រកួតដ៏ធំ និងថ្លៃបំផុតនៅក្នុងតំបន់។ ម្ចាស់សត្វអូដ្ឋ និងអ្នកបង្កាត់ពូជមកពីតីកន្លែងផ្សេងៗគ្នាក្នុងពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី 14 ដល់ថ្ងៃទី 17 ខែមីនា។

 


ក្នុងនោះដែរលោក Swizz Beatz ដែលជាផលិតករជនជាតិងាមេរិក បាននិយាយថា“រករីករាយណាស់ដែលជាផ្នែកមួយនៃប្រណាំងរបស់លោកហើយវាអស្ចារ្យណាស់ មិនត្រឹមតែក្លាយជាក្រុមអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រកីឡា និងសហព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃប្រវត្តិសាស្ត្រនៅទីនេះ Al Ula សម្រាប់ពានដ៏ធំបំផុត ដែលជារង្វាន់ដ៏ធំបំផុតរបស់យើង។ ក្រៅពីការប្រណាំងក៏មានព្រឹត្តិការណ៍វប្បធម៌ និងការតាំងពិពណ៌ដែលបង្ហាញពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌក្នុងតំបន់ផងដែរ។

 


នៅក្នុងការជំរុញរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Al Ula ទទួលបានភាពលេចធ្លោ។ ព្រះរាជាណាចក្រមួយនេះកំពុងផ្ដោតលើវិស័យទេសចរណ៍ ខណៈដែលខ្លួនព្យាយាមបើកទូលាយដល់ពិភពលោក និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនក្រៅពីប្រេង។

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023