ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ជី ដេវីត និងសិល្បករអាស៊ានល្បីៗ៥រូប នឹងចូលរួមការប្រគុំតន្ត្រីដ៏អស្ចារ្យ និងដំបូងគេនៅ កម្ពុជា

១៧ មីនា ២០២៣ | កម្សាន្ដ

 

ពិតជាកក្រើកមិនខាន តារាចម្រៀងរ៉េបដ៏ល្បី ជី ដេវីត និង Sting បានសហការគ្នាបង្កើតការប្រគំតន្ត្រីអាស៊ានដ៏ធំបំផុតមិនធ្លាប់មាន ដោយបានអញ្ជើញសិល្បករអាស៊ានល្បីៗ៥រូប ពីប្រទេសក្នុងតំបន់អាស៊ាន មកចូលរួមការប្រគំតន្ត្រីដ៏អស្ចារ្យនៅចុងខែមីនានេះ។

 


តារាចម្រៀងរ៉េបដ៏ល្បី លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត និងក្រុមហ៊ុន Sting Cambodia បានសហការគ្នាបង្កើតការប្រគំតន្ត្រីអាស៊ានដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ដោយបានអញ្ជើញសិល្បករអាស៊ានល្បីៗ៥រូប ពីបណ្តាប្រទេសចំនួន៤ក្នុងតំបន់អាស៊ាន រួមមាន៖ លោក Pokmindset និង លោក Jv Jarvis មកពីប្រទេសថៃ, កញ្ញា RAMENGVRL មកពីប្រទេសឥណ្ឌូនេស៊ី, លោក Jack J97 មកពីប្រទេសវៀតណាម និងកញ្ញា Alex Bruce ដែលមកពីប្រទេសហ្វីលីពីន។ 

 

 

ក្នុងនាមជាទូតសុឆន្ទៈរបស់ Sting Cambodia រយៈពេល៣ឆ្នាំ លោក ជី ដេវីត  បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដ៏ធំនេះ ដែលតែងតែជួយគាំទ្រ និងផ្តល់ឱកាសឱ្យលោកអាចបញ្ចេញទេពកោសល្យ និងភាពច្នៃប្រតិដ្ឋរបស់លោក ដោយរាប់ចាប់ពីការរៀបចំប្រគំតន្រ្តីទោល ការសម្ពោធអាល់ប៊ុម និងកម្មវិធី Family Friend Party។ 

 

 

លោកបានថ្លែងថា៖ «ក្តីស្រមៃរបស់ខ្ញុំ គឺនាំយកការប្រគំតន្រ្តីដែលមានគុណភាពខ្ពស់ និងវត្តមានសិល្បករអន្តរជាតិ មកសម្តែងជូនដល់ប្រជាជនកម្ពុជា និងជាពិសេសអ្នកគាំទ្រ (ហ្វេនៗ) របស់ខ្ញុំ។ កន្លងមក ខ្ញុំចេះតែមានអារម្មណ៍ថា សិល្បករក្នុងស្រុកយើងមិនសូវមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិទេ ដូច្នេះ ខ្ញុំចង់បង្កើតការប្រគំតន្រ្តីបែបអន្តជាតិមួយដោយខ្លួនឯង ដើម្បីឱ្យ ប្រជាជនខ្មែរយើងសាកល្បងនូវបទពិសោធដ៏អស្ចារ្យជាមួយតន្ត្រីលើទឹកដីរបស់ខ្លួន។

 

 

ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Sting Cambodia ដែលបានក្លាយជាចំណែកដ៏ធំ ដើម្បីឱ្យក្តីស្រមៃនេះក្លាយជាការពិត ដោយចូលរួមសហការរៀបចំការប្រគំតន្រ្តីអាស៊ានជាលើកដំបូងនេះជាមួយគ្នា។ ហើយខ្ញុំសង្ឃឹមថាជួបអ្នកទាំងអស់គ្នាឆាប់ៗ។» សូមជម្រាបថា ការប្រគំតន្រ្តីលក្ខណៈអន្តរជាតិ « FFF ASEAN PARTY by STING» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣  នៅសណ្ឋាគាររកាំបូឌីយ៉ាណា ចាប់ពីម៉ោងបួនរសៀលតទៅ។ លោកអ្នកអាចទិញសំបុត្រឥឡូវនេះ តាមរយៈ WONDERPASS APP ឬ 093 457 773៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024