ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

កូនប្រុស Beckham បណ្ដើរភរិយាចូលរួមកម្មវិធីបង្ហាញម៉ូដក្រុង ប៉ារីស

០៦ មីនា ២០២៣ | កម្សាន្ដ

 

តារាអង់គ្លេស Brooklyn Beckham (ប្រ៊ូកលីន ប៊េកខេម) និងភរិយារបស់ខ្លួន រួមជាមួយតារាបណ្ដាញសង្គមល្បីឈ្មោះរបស់បារាំង បានបង្ហាញវត្តមានក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់នៅក្រុងប៉ារីស សម្រាប់រដូវកាលថ្មី។

 


ម៉ាកសម្លៀកបំពាក់អ៊ីតាលី Valentino (វ៉ាឡេនទីណូ) បានរៀបចំការបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់រដូវកាលថ្មីក្នុងកម្មវិធីសប្ដាហ៍ម៉ូដទីក្រុងប៉ារីស ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីឈ្មោះជាច្រើន។

 

 

ក្នុងនោះគេឃើញមានវត្តមានរបស់ Brooklyn Beckham (ប្រ៊ូកលីន ប៊េកខេម) កូនប្រុសអតីតកំពូលតារាបាល់ទាត់ David Beckham (ដេវីដ ប៊េកខេម) ដែលបានចូលរួមជាគូនឹងភរិយារបស់ខ្លួនជាតារាសម្ដែង និងកូនស្រីមហាសេដ្ឋីឈ្មោះ Nicola Peltz (នីកូឡា ផេលហ្ស)។ 

 

 

មិនតែប៉ុណ្ណោះ កម្មវិធីបង្ហាញម៉ូដនេះក៏មានការចូលរួមពីសំណាក់តារាបណ្ដាញសង្គមល្បីឈ្មោះរបស់បារាំងឈ្មោះថា Lena Mahfouf (លីណា ម៉ាហ្វូហ្វ) ដែលបានគ្រងឈុតសម្លៀកបំពាក់ជារ៉ូបរោមសត្វពណ៌សាច់។

 

 

ឈុតសម្លៀកបំពាក់ថ្មីៗដែល Valentino (វ៉ាឡេនទីណូ) បានបង្ហាញចេញនេះគឺជាស្នាដៃរបស់អ្នកចាត់ការផ្នែកច្នៃប្រឌិតប្រចាំឲ្យម៉ាកបារាំងនេះមានឈ្មោះ Pierpaulo Piccioli (ផៀផលឡូ ភីឆូលី) ដោយមានឈុតពិសេសៗដូចជាអាវធំមានស្មាទូលាយ អាវជាមួយខ្សែចងស្តើងៗ និងស្បែកជើងកវែង Style ទាហានជាដើម ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024