ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ដង្កោសែនជ័យប្រកាសជាផ្លូវការណ៍ក្នុងការចុះហត្ថលេខានាំយក ខ្សែបម្រើ លី មីហ្សាន 

២៥ មករា ២០២៣ | កីឡា

 

ថ្មីៗនេះ ក្លិបបាល់ទាត់ដង្កោសែនជ័យបានប្រកាសពីការចុះហត្ថលេខានាំចូលខ្សែបម្រើ លី មីហ្សាន ជាផ្លូវការណ៍ ក្រោយចាកចេញពីបឹងកេត ដែលជាក្លិបដែលខ្សែបម្រើរូបនេះ រួមរស់ជាមួយប្រមាណជាង១០ឆ្នាំ ។

 

 

សូមរំលឹកថា លី មីហ្សាន ផ្តើមប្រឡូកអាជីពបាល់ទាត់ដំបូងជាមួយបឹងកេត នៅឆ្នាំ២០១២ ដោយជួយអោយក្រុមនេះ ឡើងតាំងពីក្របខណ្ឌក១ មកកាន់លីគកំពូលកម្ពុជា នាឆ្នាំដដែលនោះ ។ អំឡុងរួមរស់ជាមួយបឹងកេតរហូតដល់រដូវកាលឆ្នាំ២០២២ រូបគេបានរួមចំណែកជួយអោយបឹងកេត ឈ្នះពានលីគកំពូលកម្ពុជា ៤លើក ពោលគឺនៅឆ្នាំ ២០១២ ២០១៦ ២០១៧ និង ២០២០ ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១លើក កាលពីឆ្នាំ ២០១៩ ។

 

 

គួរដឹងផងដែរថា ខ្សែបម្រើ លី មីហ្សាន នឹងត្រូវពាក់អាវលេខ២៧ អោយក្រុម ដង្កោសែនជ័យ ដែលជាក្រុមថ្មីរបស់គេ ។  សូមបញ្ជាក់ថា ក្លិបបាល់ទាត់ដង្កោសែនជ័យ នឹងត្រូវមានភារកិច្ចក្នុងការប្រជែងជើងឯក ពានរង្វាន់ Cambodian League Cup 2023 ដែលនឹងចាប់ផ្តើមការប្រកួតនៅអំឡុងខែកុម្ភៈខាងមុខនេះ ៕

 

 

 

អត្ថបទ និងរូពភាព៖ រ៉េត ស្ដាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024