ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

លី ម៉ារីណា ទទួលស្គាល់រឿងដាក់លក់ទ្រព្យសម្បត្តិ និងបើកបេះដូងយកទទួលស្នេហាថ្មី !   

២៥ មករា ២០២៣ | កម្សាន្ដ

 

ស្របពេលដែលតារាសម្តែងវ័យ ៤៣ ឆ្នាំ លី ម៉ារីណា បានទទួលស្គាល់ថាខ្លួនពិតជាប្រកាសដាក់លក់ទ្រព្យសម្បត្តិមួយចំនួនរបស់ខ្លួនយ៉ាងពិតប្រាកដនោះ នាងក៏ប្រកាសបើកបេះដូងទទួលស្នេហាថ្មីផងដែរ បន្ទាប់ពីមានឈ្មោះជាស្រ្តីមេម៉ាយកូនមួយអស់មួយរយៈ ។ 

 

នេះជាលើកទីមួយហើយដែលតារាសម្តែងសាច់សខ្ចី លី ម៉ារីណា ប្រកាសបើកបេះដូងទទួលស្នេហាថ្មី បន្ទាប់ពីរស់នៅជាស្រ្តីមេម៉ាយកូនមួយអស់ជាច្រើនឆ្នាំ។ ជាមួយគ្នានេះផងដែរតារាស្រីរូបនេះក៏បានទម្លាយពីរឿងដែលខ្លួនប្រកាសលក់ទ្រព្យសម្បត្តិជាច្រើនកន្លែងដើម្បីយកកប្រាក់ចិញ្ចឹមជីវិត ។  

 


តារាម៉ូដែលរូបនេះ នៅតែមានហាងឆេងក្នុងសិល្បៈ ព្រោះត្រូវបានក្រុមហ៊ុនជាច្រើនហៅថតជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ ២០២៣ នេះ នាងទទួលបានការងារថ្មីៗជាច្រើន ទាំងការងារសម្តែង ក៏ដូចជាធ្វើជា BA ឱ្យក្រុមហ៊ុនធំៗមួយចំនួន ជាក់ស្តែងនៅក្នុងឆ្នាំនេះ លី ម៉ារីណា ក៏ត្រៀមនឹងចូលរួមសម្តែងនៅក្នុងភាពយន្តធំមួយ ជាមួយតារាសម្តែងល្បីឈ្មោះ អ្នកស្រី អម្ពរ ទេវី ផងដែរ ។

 


អ្នកនាង រំពឹងថា ការចាប់ដៃគូថ្មីជាមួយតារាសម្តែងអ្នកស្រី អម្ពរ ទេវី ជាលើកដំបូងនេះ នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកទាំងក្នុងនិងក្រៅប្រទេស ។បើទោះបីជាតារារូបនេះ ទទួលបានប្រាក់ចំណូលច្រើនពីការងារសម្តែង ប៉ុន្តែថ្មីៗនេះនាងបែរជាប្រកាសលក់ទ្រព្យសម្បត្តិមួយចំនួនទៅវិញ ដែលជាហេតុធ្វើឱ្យទស្សនិកជនជាច្រើ់នគិតថា នាងក្ស័យធន់ ចំពោះរឿងនេះផងដែរ លី ម៉ារីណា បានបញ្ជាក់ប្រាប់ថា នាងមិនបានក្ស័យធន់នោះទេ ។  

 

 

ឆ្នាំថ្មីនេះតារាវ័យ ៤៣  អ្នកនាង កាន់តែមានរូបសម្រស់ស្រស់ស្អាតឡើង ហើយនាងចាប់ផ្តើមមានទឹកមុខស្រស់ស្រាយនិងមានអារម្មណ៍រីករាយជាងមុន ហើយនាងថែមទាំងបានបើកបេះដូងដើម្បីទទួលយកស្នេហាថ្មី  ។ 

 

 

លី ម៉ារីណា សង្ឃឹមថា ជីវិតខ្លួននឹងកាន់តែល្អប្រសើរឡើង បន្ទាប់ពីជួបរឿងមិនសមបំណងអស់ជាច្រើនឆ្នាំ ។ ចំណែករឿងទ្រព្យសម្បត្តិដែលអតីតស្វាមីរបស់ខ្លួនយកទៅបាត់នោះ នាងនៅតែមានអារម្មណ៍នឹកស្តាយស្រណោះ និងចង់បានទ្រព្យដែលជាញើសឈាមរបស់ខ្លួនត្រឡប់មកវិញ ៕  
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024