ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ស្ថាប័នបណ្ឌិតសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្តអាមេរិក បានប្រកាសនូវបញ្ជីសម្រាំងបេក្ខភាពចុងក្រោយនៃកម្មវិធីពានរង្វាន់អូស្កា ដោយក្នុងនោះភាពយន្តរបស់តារាស្រីជើងចាស់ Michelle Yoeh បានជាប់ជាបេក្ខភាពប្រកួតច្រើនផ្នែកជាងគេ។
ភាពយន្ត “Everything Everywhere All at Once” របស់តារាសម្ដែង Michelle Yoeh (មីឈែល យ៉ូ) បាននាំមុខភាពយន្តផ្សេងៗទាំងអស់ក្នុងបញ្ជីបេក្ខភាពពានអូស្កាឆ្នាំទី៩៥ ដោយមានឈ្មោះប្រកួតប្រជែងពានរង្វាន់រហូតដល់ ១១ផ្នែក។
បេក្ខភាពលេចធ្លោបន្ទាប់គឺភាពយន្តអំពីសង្គ្រាមលោកលើកទីមួយ “All Quiet on the Western Front” (អល ខ្វាយអ៊ើត អន ដឹ វ៉េសធើន ហ្វ្រន) និងភាពយន្តមនោសញ្ចេតនាបែបកំប្លែង “The Banshees of Inisherin” (ដឹ បេនស្ហ៊ី អហ្វ អ៊ិនិស្ហើរីន) ដែលមានឈ្មោះប្រកួតប្រជែងម្នាក់ ៩ ពានរង្វាន់។
ដោយឡែកភាពយន្តល្បីប្រចាំឆ្នាំរឿង “Top:Gun: Maverick” (ថប់ហ្កាន់ មេវើរិក) របស់ Tom Cruise (ថម គ្រូស) មានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ៦ ផ្នែក ភាពយន្តរបស់ Marvel រឿង “Black Panther: Wakanda Forever” (ប្លេក ភេនធើ វគ្គ វ៉ាកាន់ដា ហ្វរ៉េវើ) មានឈ្មោះប្រកួតចំនួន ៥ពានរង្វាន់ ខណៈភាពយន្ត “Avatar” វគ្គ២ មានឈ្មោះប្រកួតចំនួន ៤ពានរង្វាន់។
ចំណែកភាពយន្តរបស់ Brad Pitt រឿង “Babylon” (បេប៊ីឡូន) និងភាពយន្តមនុស្សប្រជៀវ “The Batman” ត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងម្នាក់ ៣ពានរង្វាន់។ សូមបញ្ជាក់ថា ជយលាភីសម្រាប់ពានរង្វាន់ទាំង ២៣ផ្នែកនឹងត្រូវប្រកាសក្នុងកម្មវិធីប្រគល់ពានដែលនឹងរៀបចំឡើងនៅថ្ងៃទី១២ ខែមីនា ខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន