ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ធ្លាក់ព្រិលខ្លាំងនៅប្រទេសកូរ៉េខាងត្បូងរំខានដល់ការធ្វើដំណើរ

ព្រិលធ្លាក់ខ្លាំង និងខ្យល់ខ្លាំង នៅតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ(២៤មករា) រួមទាំងតំបន់ Gwangjuបានបង្កការរំខានដល់ការធ្វើដំណើរនៅ ថ្ងៃចុងក្រោយនៃថ្ងៃបុណ្យចូលឆ្នាំថ្មី។

 

 

 

 

អាជ្ញាធរឧតុនិយម បានចេញការដាស់តឿនពីអាកាសធាតុត្រជាក់សម្រាប់តំបន់ជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូង។ សីតុណ្ហភាពអាកាសធាតុនៅពេលព្រឹកបានធ្លាក់ចុះដល់ដក១៦,៤អង្សាសេរ នៅទីក្រុងសេអ៊ូល និងធ្លាក់ចុះដល់ដក២៥,៥អង្សាសេរនៅតំបន់Cheorwon។ យោងសារព័ត៌មានYonhap ។

 

ជើងហោះហើរក្នុងស្រុកសរុប៤៦៦ និងជើងហោះហើរអន្តរជាតិ១០ទៀត នៅអាកាសយានដ្ឋានអន្តរជាតិកោះJeju  ត្រូវលុបចោល។ យោងអ្នកនាំពាក្យអាកាសយានដ្ឋាន។ ក្រុមហ៊ុនអាកាសចរណ៍Korean Air Linesបានបញ្ជាក់ថាក្រុមហ៊ុនបានលុបចោលជើងហោះហើរ៨៨ទាំងទៅនិងមកកាន់ដែនកោះមួយនេះ។

 

នៅថ្ងៃអង្គារជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកមួយក្នុងចំណោមថ្ងៃឈប់សម្រាកធំបំផុតចំនួន២របស់ប្រទេសកូរ៉េខាងត្បូង។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024