ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

Zhao Liying ធ្វើឱ្យទស្សនិកជនកាន់តែស្រឡាំងកាំងពេលឃើញឈុតក្រៅឆាក

២៤ មករា ២០២៣ | កម្សាន្ដ

 

តារាសម្ដែងចិន Zhao Liying (ចាវ លីអ៊ីង) បានបង្ហាញការសម្ដែងយ៉ាងពិសេសសម្រាប់កម្មវិធីប្រគំតន្ត្រីស្វាគមន៍ចូលឆ្នាំចិនរបស់ទូរទស្សន៍ជាតិ ប៉ុន្តែទស្សនិកជនកាន់តែភ្ញាក់ផ្អើលនៅពេលបានឃើញឈុតក្រៅឆាក។


ការសម្តែងរួមបញ្ចូលគ្នារវាងចម្រៀង និងរបាំប្រកបដោយភាពច្នៃប្រឌិតលើឆាកតន្ត្រីដ៏ទំនើប បានធ្វើឱ្យទស្សនិកជនមានអារម្មណ៍រីករាយក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៣ ដោយបានលើកកម្ពស់របាំប្រពៃណីចិនថែមមួយកម្រិតទៀត។


ឈុតសម្តែងដែលមានចំណងជើងថា "ពណ៌របស់ជាតិ" បានរំលេចភាពស្រស់ស្អាតនៃពណ៌ប្រពៃណីចិនទាំងប្រាំតាមរយៈរបាំប្រពៃណីដ៏ស្រស់បំព្រងពីអ្នកសម្ដែងប្រាំនាក់ដោយឡែកពីគ្នាក្នុងសំលៀកបំពាក់ដែលមានប្រាំពណ៌ផ្សេងគ្នា។

 


ក្នុងឈុតនេះដែរ តារាសម្ដែងចិន Zhao Liying បានច្រៀងចម្រៀងមួយបទមានខ្លឹមសារអំពីការស្វែងរកពណ៌។ បច្ចេកវិទ្យាឌីសាញឆាកដ៏ទំនើបត្រូវបានប្រើដើម្បីធ្វើឱ្យការសម្តែងមើលទៅគួរឱ្យភ្ញាក់ផ្អើល ខណៈនៅខាងក្រៅឆាក តារាស្រីរូបនេះបានសម្ដែងជាមួយផ្ទៃខាងក្រោយពណ៌បៃតងប៉ុណ្ណោះ។

 


ពណ៌សំខាន់ទាំងប្រាំរួមមានពណ៌បៃតង ស លឿង ក្រហម និងខ្មៅ រួមជាមួយនឹងពណ៌ចំនួន ៤៤ ផ្សេងទៀតនៅលើអេក្រង់ LED បានផ្តល់ភាពរីករាយដល់ទស្សនិកជន ហើយក៏បានឆ្លុះបញ្ចាំងអំពីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិផងដែរ។

 


គួរបញ្ជាក់ថា កម្មវិធីតន្ត្រីចូលឆ្នាំចិននេះត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារកំណត់ត្រា Guinness ថាជាកម្មវិធីទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេបំផុតរបស់ពិភពលោក ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៨៣ មក ដោយមានអ្នកទស្សនាព្រមគ្នារាប់ពាន់លាននាក់ជារៀងរាល់ឆ្នាំ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024